- 2020-08-11 04:47:06
- ព័ត៌មាន
កម្ពុជាមានករណីលាប់កូវីដ១៩ចំនួន១ករណីនៅខេត្តត្បូងឃ្មុំ
- 2020-08-11 04:47:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាមានករណីលាប់កូវីដ១៩ចំនួន១ករណីនៅខេត្តត្បូងឃ្មុំ
ចន្លោះមិនឃើញ
កម្ពុជាមានករណីលាប់កូវីដ១៩ម្នាក់ នៅក្នុងខេត្តត្បូងឃ្មុំ បើតាមការរាយការណ៍ជូនពីមន្ទីរសុខាភិបាលខេត្តបានប្រាប់ឲ្យដឹង។
លោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថាពិតជាមានករណីលាប់កូវីដ១៩ពិតប្រាកដមែន។ យ៉ាងណាវាមិនមែនជាករណីលាប់ដំបូងនោះទេនៅកម្ពុជា និងនៅលើពិភពលោកដោយសារប្រទេសជាច្រើនសុទ្ធតែជួបបញ្ហាលាប់នេះដូចគ្នា។
ក្រសួងសុខាភិបាលមិនបានចេញរបាយការណ៍ពីករណីលាប់នេះទេដោយសារកន្លងមក មានសារព័ត៌មានមួយចំនួនបានរាប់ករណីលាប់ចូលទៅក្នុងករណីឆ្លងថ្មី ធ្វើឲ្យចំនួនតួលេខត្រួតជាន់គ្នាហើយមានការភាន់ច្រឡំពីសាធាណរជន។ គិតមកត្រឹមថ្ងៃទី១១សីហានេះ កម្ពុជា មានករណីឆ្លងកូវីដ១៩ សរុប ២៦៦នាក់ ក្នុងនោះជាសះស្បើយ ២២០នាក់៕