• 2020-08-11 08:23:21
  • ព័ត៌មាន

អស់ក្តីបារម្ភទៀតហើយ អភិបាលខេត្តព្រះសីហនុ រៀបចំបន្ទប់ទឹកសាធារណៈ​តាមបណ្តោយឆ្នេរ នាថ្ងៃសម្រាកខាងមុខ​

  • 2020-08-11 08:23:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ​ យោងតាមហ្វេសប៊ុកផេក «ប្រជាជន ខេត្តព្រះសីហនុ» បានឲ្យដឹងថា នាថ្ងៃសម្រាកខាងមុខ​ ឯកឧត្តម​ គួច​ ចំរេីន​ អភិបាល​នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានរៀបចំបន្ទប់ទឹកសាធារណៈ​ តាមបណ្តោយឆ្នេរសាធារណៈ​ ទាំងអស់សម្រាប់បងប្អូនភ្ញៀវទេសចរណ៍មកកំសាន្តសប្បាយ​ ។

ក្នុងនោះផងដែរ សូម​បងប្អូន​ទាំងអស់មកកំសាន្ត​ ងូតទឹក​តាមបណ្តោយឆ្នេរ​ រក្សា​អនាម័យ​ និងទុកដាក់សំរាមឲ្យមានរបៀបរៀបរយ​ ដេីម្បី​បរិស្ថាន​ឆ្នេរសមុទ្រ​យេីង។

បន្ថែមលើសពីនេះ អភិបាលខេត្តព្រះសីហនុ ក៏បានស្វាគមន៍បងប្អូន ភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិ មកកាន់ទឹកដីដ៏ស្រស់បំព្រង ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងតំបន់ទេសចរណ៍ជាច្រើនកន្លែង នាទឹកដីគម្រូពហុបំណង ខេត្តព្រះសីហនុ ។ ក្នងនោះដែរ ឯកឧត្តម​ គួច​ ចំរេីន​ ក៏សូមបងប្អូនបន្ដចូលរួម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ទប់ស្កាត់ ការពារការឆ្លងជំងឺកូវីដ១៩ ពាក់ម៉ាស ឬក្រម៉ា ប្រើអាកុល ជែល លាងសម្អាតដៃញឹកញាប់ រក្សាគំលាតដើម្បីសុវត្ថិភាពគ្រប់ៗគ្នា ។

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

មតិយោបល់