• 2020-08-14 07:02:39
  • ព័ត៌មាន

វៀតណាម មានអ្នកស្លាប់ដោយជំងឺកូវីដ១៩បន្ថែមទៀត និងរកឃើញករណីឆ្លងថ្មីចំនួន៦នាក់

  • 2020-08-14 07:02:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

ស្ត្រីអាយុ ៦១ ឆ្នាំម្នាក់បានក្លាយជាអ្នកស្លាប់ដោយសារជំងឺកូវីដ ទី ២១ នៅប្រទេសវៀតណាមកាលពីព្រឹកថ្ងៃសុក្រ ហើយមនុស្ស ៦ នាក់ទៀតត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺនេះ។

ពេទ្យយកគំរូសម្រាប់ការធ្វើតេស្ត Covid-19 នៅខេត្តក្វាងណាម ថ្ងៃទី ១១ ខែសីហាឆ្នាំ ២០២០ ។ រូបថតដោយ VnExpress / Dac Thanh ។

ស្ត្រីរូបនេះជាអ្នកស្រុក Hoa Vang ក្នុងទីក្រុងដាណាង ដែលជាចំណុចកណ្តាល នៃការផ្ទុះឡើងនាពេលបច្ចុប្បន្ន។ នាងបានស្លាប់ដោយសារជំងឺរលាកសួត ដែលបណ្តាលមកពី Covid-19, ការរលាកបំពង់ក, ការបំផ្លាញសរីរាង្គជាច្រើន ដែលបណ្តាលមកពីជំងឺទឹកនោមផ្អែមប្រភេទទី ២, ជំងឺលើសឈាម និងធាត់។

មនុស្សទាំង ២១ នាក់ដែលបានស្លាប់រាប់ចាប់តាំងពីថ្ងៃទី ៣១ ខែកក្កដា បានទទួលរងពីជំងឺរ៉ាំរ៉ៃផ្សេងៗ ជាមួយនឹងការខ្សោយតំរងនោមជាដើម។ អ្នកដែលស្លាប់ក្មេងជាងគេមានអាយុ ៣៣ ឆ្នាំ និងចាស់ជាងគេគឺ ៨៦ ឆ្នាំ។

ប្រទេសវៀតណាមមានអ្នកឆ្លងជំងឺកូវីដ១៩​ សរុបចំនួន ៩១១នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ៤២៥នាក់ និងមានអ្នកស្លាប់សរុបចំនួន ២១នាក់ គិតត្រឹមរសៀលថ្ងៃទី​១៤​ ខែសីហា ឆ្នាំ២០២០៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់