- 2020-08-15 03:15:42
- ព័ត៌មាន
ដំណឹងល្អ! ថ្ងៃនេះគ្មានអ្នកឆ្លងថ្មី និងអ្នកជាសះស្បើយជំងឺកូវីដ១៩ ចំនួន៤នាក់
- 2020-08-15 03:15:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! ថ្ងៃនេះគ្មានអ្នកឆ្លងថ្មី និងអ្នកជាសះស្បើយជំងឺកូវីដ១៩ ចំនួន៤នាក់
ចន្លោះមិនឃើញ
ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២០ថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយចំនួន៤នាក់ គឺ៖
- បុរសអាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិស ឃុំធីយោ ស្រុកចំការលើ ខេត្តកំពង់ចាម ធ្វើដំណើរពីប្រទេសរុស្ស៊ី ដោយបន្ដជើងហោះហើរនៅប្រទេម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
បុរសអាយុ ៣១ឆ្នាំ មានអាយដ្ឋានស្នាក់នៅភូមិកែវសុណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិសាត់ ជាក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ដែលបានវិលត្រឡប់មកពីប្រទេសម៉ាលី តាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
បុរសអាយុ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
បុរសអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ជាអ្នកធ្វើដំណើរពីប្រទេសប៉ាស្គីស្ថ្ាន បន្ដជើងហោះហើរ នៅប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលអវិជ្ជមានកូវីដ១៩ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ២៧៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ២២៩នាក់ និងមានអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សរុបចំនួន ៤៤នាក់៕