- 2020-08-25 09:43:23
- ព័ត៌មាន
បន្ទាប់ពីឈប់សម្រាកសងចូលឆ្នាំខ្មែរ NEAផ្តល់ឱកាសការងារជាង១០០កន្លែង
- 2020-08-25 09:43:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពីឈប់សម្រាកសងចូលឆ្នាំខ្មែរ NEAផ្តល់ឱកាសការងារជាង១០០កន្លែង
ចន្លោះមិនឃើញ
បន្ទាប់ពីបានឈប់សម្រាកថ្ងៃសងចូលឆ្នាំខ្មែរយ៉ាងសប្បាយរីករាយរួចមក ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ជូននូវឱកាសការងារចំនួន១៣៣កន្លែង ក្នុងមុខតំណែងជាច្រើនពីក្រុមហ៊ុនធំៗចំនួន០៣ នឹងត្រូវផ្តល់ជូនសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារ នាថ្ងៃ ទី២៧ ខែសីហានេះ។ចំពោះក្រុមហ៊ុនធំៗទាំង០៣ ដែលបានចូលរួមក្នុងកិច្ចសម្ភាសប្រចាំខែសីហា ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ EZECOM, DKSH Cambodia, Goodhill Enterprise (Cambodia) Ltd ។
បើតាមលោក ឆោម សុខឿន ប្រធានស្ដីទីមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានឲ្យដឹងថា កិច្ចសម្ភាសការងារប្រចាំខែសីហានេះ បានរួមចំណែកយ៉ាងសំខាន់ដល់ភាគីនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក ទាំង ពេលបច្ចុប្បន្ន និងអនាគត ឲ្យមានឱកាសបានជួបជាមួយអ្នកកំពុងស្វែងរកការងារធ្វើដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន និងសម្រេចផែនការរបស់ពួកគេដែលបានកំណត់។ អ្នកដែលមានបំណងស្វែងរកការងារឬចង់ផ្លាស់ប្ដូរបទពិសោធន៏ការងារ គឺគ្រាន់តែកាន់ប្រវត្តិរូបសង្ខេប(CV) និងរៀបចំខ្លួនឱ្យបានសមរម្យដើម្បីត្រៀមជួបសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនធំៗទាំងនោះនៅថ្ងៃកម្មវិធីតែម្ដង ។
លោក សុខឿន បានរំលឹកបន្ថែមទៀតថា កម្មវិធីនេះគឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។ ដូច្នេះ សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨:០០ព្រឹកដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។