- 2020-09-23 05:01:56
- ព័ត៌មាន
កុំឲ្យប្រេនៗធ្លាប់ខ្លួន! មករៀនរស់បែបសន្សំសំចៃ តែសប្បាយចិត្ត លុយក៏សល់ច្រើន
- 2020-09-23 05:01:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឲ្យប្រេនៗធ្លាប់ខ្លួន! មករៀនរស់បែបសន្សំសំចៃ តែសប្បាយចិត្ត លុយក៏សល់ច្រើន
ចន្លោះមិនឃើញ
កុំថាឡើយតែ អ្នកក្រ មិនធូរធារ ឬជីវភាពមធ្យម ទោះកូនអ្នកមាន ក៏គួររៀនរស់នៅតាមរបៀបសន្សំសំចៃខ្លះដែរ ព្រោះបើអ្នកចេះសន្សំ ខួរក្បាលអ្នកនឹងដើររហូត ដោយប្រឹង រិះគិតរកវិធី ដើម្បីអាចសន្សំបានច្រើន និងធ្វើឲ្យអ្នកកាន់តែឆ្លាតទៅៗ ឆ្លាតទៅ ។ ហើយវានឹងធ្វើឲ្យអ្នកអាចគ្រប់គ្រងលុយកាក់ប្រកបដោយភាពឆ្លាតវៃ ឯទ្រព្យនឹងចេះតែកើនឡើងរហូត។
តោះ! មកធ្វើឲ្យជីវិតមានន័យដោយការរៀនរស់បែបសន្សំសំចៃ តែសប្បាយចិត្ត លុយក៏សល់ច្រើន ដូចជា ៖
១. បង្កើតកុងសន្សំនៅធនាគារដែលបានការប្រាក់ខ្ពស់ (គណនីសន្សំមានកាលកំណត់) ៖ សម័យនេះធនាគារមានច្រើនជម្រើស ឯការប្រាក់ក៏ប្រដេញគ្នាខ្លាំងដែរ អ្នកត្រូវតែរកមើល មើលឲ្យច្បាស់ថាធនាគារណាដែលមានប្រវត្តិល្អ ទុកចិត្តបាន ហើយងាយស្រួលដាក់លុយ និងបានការប្រាក់ច្រើន។
២. Challenge ខ្លួនឯងកុំឲ្យចាយលុយឲ្យសោះក្នុង ១ថ្ងៃ (ធ្វើបាន អស់ទាស់) ៖ និយាយឲ្យងាយ គឺ ព្យាយាមជម្នះខ្លួនឯងឲ្យធ្វើរឿងលំបាកៗឲ្យបានច្រើន នោះអ្នកនឹងកាន់តែរឹងមាំ ពីមួយវគ្គ ទៅមួយវគ្គ។ មនុស្សដែលជោគជ័យ គឺ អ្នកដែលអាចគ្រប់គ្រងលើការចង់បានរបស់ខ្លួនឯង។
៣. កំណត់ចំណាយប្រចាំថ្ងៃកុំឲ្យលើស ១ម៉ឺនរៀល ៖ សម្រាប់ការចំណាយខ្លះមិនអាចអត់បាន ត្រូវចាយដោយម៉ត់ចត់ និងមានកម្រិត។ បើអ្នកទម្លាប់ប្រើការគិតរាល់ពេលចាយលុយ យូរៗទៅ វានឹងក្លាយជារឿងធម្មតា។ ហើយការចាយត្បិតត្បៀតនេះឯង ធ្វើឲ្យអ្នកសល់លុយដោយមិនដឹងខ្លួន។ ជាក់ស្តែងទម្លាប់ចាយលុយក្ឌាំងៗ ធ្វើឲ្យធ្លាប់ខ្លួន មួយថ្ងៃអស់បានចាយលុយសោះ អាចនៅមិនសុខ។
៤. ចង់ទិញអីមួយ ត្រូវថ្លឹងថ្លែងថា វាចាំបាច់ប៉ុណ្ណា ៖ មុនទិញរបស់ប្រើប្រាស់ អ្នកគួរគិតថារបស់នោះ នឹងអាចប្រើទាញជាប្រយោជន៍មកវិញអ្វីខ្លះ? វាសមនឹងតម្លៃ ឬអត់ ? វាគួរតែជារបស់អ្នកត្រូវការប្រើជាជាង របស់អ្នកចង់បាន។ ការទម្លាប់ថ្លឹងថ្លែង គិតវែងឆ្ងាយមុនចាយវាយ ល្អបំផុតសម្រាប់យុវវ័យក្នុងវ័យមិនទាន់ចេះរកលុយ ឬ ទើបចូលប្រឡូកជីវិតការងារថ្មោងថ្មី មិនទាន់បានប្រាក់ខែច្រើននៅឡើយ។
៥. ចង់ទិញរបស់ថ្លៃ ត្រូវសួរខ្លួនឯងឲ្យច្បាស់ថា វាសំខាន់ ឬអត់? ហើយចាំទិញពេលបើកលុយ ៖ ពិតណាស់ជីវិតមនុស្សរំភើបរីករាយបំផុតពេលបានរបស់ដែលខ្លួនតែងប៉ងចង់បានជាយូរមកហើយ។ ដូច្នេះមិនគួរគិតតែសន្សំឥតព្រំដែន ហើយបោះបង់ចោលភាពសប្បាយទាំងស្រុងនោះទេ។ ក្រោយទប់ចិត្តតមចាយហើយ នៅតែមានរបស់មួយចំនួនដែលអ្នកមិនអាចបំភ្លេចបាន ក៏គួរទិញដែរ ពិសេសគឺបន្ទាប់ពីអ្នកសន្សំលុយបានច្រើនហើយ ឧទាហរណ៍ដូចជាសន្សំបាន ១ម៉ឺនដុល្លារ នោះក៏គួរដក ១ពាន់ ទិញទូរស័ព្ទទំនើបមួយ ដែលខ្លួនប្រាថ្នាចង់ប្រើបានហើយ ។
៦. ខ្ចប់បាយយកទៅញុំានៅកន្លែងធ្វើការ និងផឹកកាហ្វេ Free នៅអូសហ្វីស ៖ បើមានម្តាយ ឬ អ្នកផ្ទះជួយធ្វើម្ហូបឲ្យ ការខ្ចប់បាយទៅញុំានៅកន្លែងធ្វើការជាជម្រើសល្អបំផុត ព្រោះវាធានាសុវត្ថិភាពចំពោះសុខភាព មិនចំណាយច្រើន ម្យ៉ាងអត់ចេញក្រៅញុំាបាយ ចំណេញពេលវេលាទៀត។ ជាទូទៅកាហ្វេនៅអូសហ្វីស មិនអន់ទេ ពិសេសបានផឹកជុំគ្នាជាមួយមិត្តរួមការងារសប្បាយៗ។
៧. ច្នៃពេលវេលាឲ្យចេញជាលុយ ៖ គួររកការងារធ្វើឲ្យខ្លួនឯងរវល់ កុំឲ្យអ្នកមានពេលទំនេរអាចដើរលេងចាយលុយបាន។ ក្រៅពីការងារស្នូល ឬ ការរៀនសូត្រ អ្នកគួររកការងារក្រៅម៉ោងណាដែលត្រូវនឹងចំណូលចិត្ត ឬ ជំនាញខ្លួនឯង ដូចជា ការបកប្រែឯកសារ ,សរសេររឿង ដេរបាក់ ឬ កាត់ដេរ ,ថតវីដេអូ , Graphic Design ឬ ធ្វើរបស់ឆ្ងាញ់ដាក់លក់តាមអនឡាញជាដើម។
៨. តមដើរលេង និងស៊បភីង ហើយរៀនតាំងសមាធិ ៖ បើដើរលេងច្រើន ញឹកញាប់ពេក យូរទៅធម្មតាលែងសប្បាយអស់ហើយ។ គួរដើរលេងយូរៗ ម្តងទើបមានន័យ ហើយសប្បាយចិត្តប្លែក។ គួរយកពេលទំនេរពីការងារមកហាត់ប្រាណឲ្យបានទៀងទាត់ មួយថ្ងៃ ៣០នាទី ទៅ១ម៉ោង ពិសេសគួររៀនតាំងសមាធិមុនពេលចូលគេង មិនបាច់ច្រើនទេ តែមួយថ្ងៃ ៥ ទៅ១០នាទីក៏បាន នោះនឹងធ្វើឲ្យចិត្តអ្នកស្ងប់ គេងលក់ស្រួលទៀត។
៩. ខំអានសៀវភៅនៅបណ្ណាល័យដើម្បីឆាប់បែកគំនិតចេះរកស៊ី ៖ ខិតខំស្វះស្វែងរកចំណេះ ជំនាញដាក់ខ្លួនឲ្យបានច្រើន ដោយការរៀនឆ្ងល់ ចេះសួរ និងស្វែងរកចម្លើយពី មនុស្សជុំវិញខ្លួន ការអាន និងធ្វើ Research ពីអ៉ឺធឺណែត។ ជាក់ស្តែងមានចំណេះ និងបទពិសោធន៍ជាច្រើន មិនមានបង្រៀននៅសាលាទេ។
ធ្វើបានតែ ៩ចំណុច ដឹងតែមានអនាគតភ្លឺស្វាង ជិវិតមានន័យ ភ្លេចខ្លួនលុយកើន អាចទិញឡាន និងផ្ទះបានហើយ៕
Manulife Cambodia គាំទ្រការស្រលាញ់សុខភាព
អត្ថបទទាក់ទង ៖