/COMMERCIAL(2)/KIRISU-FARM/5f4e1b7a197af_1598954340_medium.jpg)
- 2020-09-01 10:12:37
- ព័ត៌មាន
រដ្ឋមន្ដ្រីក្រសួងកសិកម្ម និយាយអ្វីខ្លះ ពីកសិដ្ឋានគិរីសួគ៌?
- 2020-09-01 10:12:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ដ្រីក្រសួងកសិកម្ម និយាយអ្វីខ្លះ ពីកសិដ្ឋានគិរីសួគ៌?
ចន្លោះមិនឃើញ
«អ្វីដែលជាសុបិនរបស់យើង ឥឡូវនេះលេចចេញជាលទ្ធផលហើយ។ អ្វីដែលយើងខិតខំប៉ុន្មានឆ្នាំនេះ ដែលយើងបានទៅទស្សនកិច្ចនៅស្រុកគេ ឥឡូវចេញជាផ្លែផ្កា ហើយយើងមកទីនេះ ដូចបានឈានទៅប្រទេសអ៊ីស្រាអែល និងអូស្រា្ដលី ជាទីចិញ្ចឹមគោយកទឹកដោះ»។ នេះជាការលើកឡើងរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម នៅអំឡុងដំណើរទស្សនកិច្ច នៅកសិដ្ឋានគិរីសួគ៌ នាភ្នំតាម៉ៅ ខេត្តតាកែវ កាលពីពេលថ្មីៗនេះ។
ឯកឧត្តម វេង សុខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់បន្ថែមទៀតថា កសិដ្ឋានគិរីសួគ៌ បានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធរួចជាស្រេច ឆ្លើយតបទៅនឹងវិធានបច្ចេកទេស នៃការងារគ្រប់គ្រងចិញ្ចឹមយកទឹកដោះ និងបំប៉នគោ សមស្របទៅនឹងអ្វីដែលប្រទេសទំនើបគេមានដែរ។
ប្រទេសកម្ពុជា កាលពីពេលកន្លងមកធ្លាប់តែនាំចូលពូជគោពីក្រៅប្រទេស ប៉ុន្ដែឥឡូវនេះ កសិដ្ឋានគិរីសួគ៌ បាននាំចូល ហើយក្លាយជាកសិដ្ឋាន ដែលអាចបង្កាត់ពូជគោ មានគុណភាពដោយខ្លួនឯង។
ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ពីដំណើរការ ការយកទឹកដោះគោ មានការកើនឡើង ដោយយល់ឃើញថា កសិដ្ឋានគិរីសួគ៌ បានរៀបចំប្រព័ន្ធគ្រប់គ្រងបានល្អ ទាំងប្រព័ន្ធទឹក ប្រព័ន្ធបច្ចេកវិទ្យាកសិកម្ម ចុងក្រោយ និងមានបន្ទះឈីប តាមដានសុខភាពគោ មុននឹងយកទឹកដោះ ដែលជាទីទុកចិត្តសម្រាប់សាធារណៈជន។ «អ្វីដែលខ្ញុំឃើញនៅពេលនេះ វាដូចអ្វីដែលខ្ញុំបានទៅបណ្ដាប្រទេសជឿនលឿនមួយចំនួនមានដែរ»។
ឯកឧត្តម វេង សាខុន បានលើកឡើងទៀតថា កសិដ្ឋាននេះ មានសមត្ថភាពផលិតយកទឹកដោះគោនៅដំណាក់កាលដំបូង គឺ ៤ពាន់លីត្រក្នុង១ថ្ងៃ ហើយនៅខែក្រោយអាចកើនឡើងដល់ ៦ពាន់លីត្រក្នុង១ថ្ងៃ និងនៅដំណាច់ឆ្នាំនេះ អាចមានលទ្ធភាពយកទឹកដោះគោសុទ្ធ បានជាង១ម៉ឺនលីត្រក្នុង១ថ្ងៃ។ ឯកឧត្តមបន្ថែមទៀតថា «ក្រុមហ៊ុនមានសុបិនថា នឹងអាចផលិតបាន២ម៉ឺនលីត្រក្នុង១ថ្ងៃ ដើម្បីបំពេញតម្រូវការនៅលើទីផ្សារ ហើយខ្ញុំជឿជាក់ថា ក្រុមហ៊ុនអាចធ្វើបានយ៉ាងងាយស្រួលបំផុត តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានយ៉ាងល្អរួចជាស្រេចហើយនោះ»។
កាលពីដើមឆ្នាំ២០២០នេះ កសិដ្ឋានគិរីសួគ៌ បាននាំចូលពូជគោ ពីប្រទេសអូស្រាលី មកកាន់ប្រទេសកម្ពុជា។ កសិដ្ឋានគិរីសួគ៌ បានធ្វើការអភិវឌ្ឈ នៃការចិញ្ចឹមគោយកទឹកដោះលើផ្ទៃដីប្រមាណជាង ៣០០ហិកតា នៅក្បែរភ្នំតាម៉ៅ ខេត្តតាកែវ៕