• 2020-09-03 08:28:58
  • ព័ត៌មាន

ស្អាត​ណាស់​! ចិញ្ចើម​ផ្លូវ​នៅ​អង្គរវត្ត​​ ប្រែ​​មុខ​មាត់​ថ្មី​មើល​សឹង​មិន​ស្គាល់​

  • 2020-09-03 08:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិដ្ឋភាពខាងលិចប្រាសាទអង្គរវត្តទាំងស្រុងកំពុងតែកែប្រែឱ្យកាន់តែមានសម្រស់ស្រស់ស្អាត​ធ្វើ​ឲ្យ​អ្នក​ទេសចរ​ដែល​ខាន​ទៅ​ទស្សនា​យូរ​អាច​នឹង​មើល​មួយ​ភ្លែត​ច្រឡំ​ស្មាន​តែ នៅ​បរទេស​។​

(រូបថត៖ ហ្វេសប៊ុក Ea Darith)

ផ្លូវ​បរិវេណ​ខាងលិច​ប្រាសាទ​អង្គរវត្ត​ត្រូវ​បាន​អាជ្ញាធរ​អប្សរា​ និង​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​​ប្រែក្លាយ​រូបរាង​ទៅ​ជា​ទិដ្ឋភាព​មួយ​កាន់​តែ​មាន​សម្រស់​​ជាមួយនឹងភាពបៃតងនៃដើមឈើ វាលស្មៅ និងផ្កាចម្រុះពណ៌។ ពេលនេះក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងតែមមាញឹកនៅក្នុងការរៀបចំសួនច្បារបន្ថែមទៀត ដោយការដាំស្មៅ ដាំកូនឈើ ដាំផ្កាលម្អ រៀបចំផ្លូវដើរ កាត់ស្មៅ និងថែទាំរុក្ខជាតិដែលដាំហើយយ៉ាងសកម្ម។

អាជ្ញាធរ​បានរៀបចំប្រព័ន្ធរំដោះទឹក រួមទាំងការរៀបចំសណ្តាប់ធ្នាប់ផ្សេងៗកាន់តែប្រសើរជាងមុន ដើម្បីឱ្យបរិវេណខាងលិចប្រាសាទអង្គរវត្តកាន់តែមានរបៀបរៀបរយនិងស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីលម្ហែចិត្ត លម្ហែកាយ និងផ្តិតយករូបភាពដ៏ស្រស់ត្រកាលទាំងនេះទុកជាអនុស្សាវរីយ៍៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម