• 2020-09-04 04:29:26
  • ព័ត៌មាន

អ្នកជំនាញអចលនទ្រព្យ ចង់ឲ្យរាជរដ្ឋាភិបាល ពន្យារពេលការអនុវត្ត ពន្ធលើចំណេញមូលធន

  • 2020-09-04 04:29:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចង់ឲ្យរាជរដ្ឋាភិបាលពន្យារពេល នៃការអនុវត្តសេចក្ដីប្រកាស ស្ដីពីពន្ធលើចំណេញមូលធន រហូតដល់ស្ថានភាពចប់ជំងឺកូវីដ១៩។

លោក ច្រឹក សុខនីម

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបង្ហាញទស្សនផ្ទាល់ខ្លួនថា សម័យកាល នៃការផ្ទុះជំងឺកូវីដ១៩នាពេលបច្ចុប្បន្ននេះ នៅមិនទាន់សមស្រប ក្នុងការអនុវត្តសេចក្ដីប្រកាសស្ដីពី ពន្ធលើចំណេញមូលធននោះទេ ព្រោះអាចធ្វើឲ្យវិស័យអលនទ្រព្យធ្លាក់ចុះ។ «ជាទស្សនៈខ្ញុំពន្យារសិនទៅ ព្រោះថានៅពេលយើងអនុវត្តន៍ប្រកាសនេះ នោះគឺថ្លៃដើមអចលនទ្រព្យកើនឡើង តម្លៃលក់កើនឡើង ម៉្លោះហើយអ្នកទិញក៏មិនហ៊ានទិញដែរ។ បើអត់មានប្រកាសនេះ អ្នកលក់ចំណេញតិចតួចអី គឺគាត់លក់ចេញហើយ»

កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុបានចេញនូវសេចក្ដីប្រកាសស្ដីពី «ពន្ធចំណេញមូលធន» ដែលមាន ៨ទំព័រ ចុះកាលបរិច្ឆេតថ្ងៃទី១ ខែមេសា ២០២០។ សេចក្ដីប្រកាសនេះ គ្រោងចាប់ផ្ដើមអនុវត្តនៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២១ ខាងមុខ។

ក្រុមមន្រ្តីពន្ធដារធ្លាប់ពន្យល់អំពីពាក្យ «ពន្ធចំណេញមូលធន» គឺសំដៅលើការយកពន្ធលើចំណេញទាំងឡាយណា សម្រេចបានពីការលក់ និងផ្ទេរមូលធន ហើយពន្ធនេះជាប្រាក់ចំណូលជាប់ពន្ធ ដែលបានមកពីការយកពីការលក់ និងផ្ទេរមូលធនដកការកាត់កងចំណាយ ដែលអនុញ្ញាត។

ទាក់ទងនឹងសេចក្ដីប្រកាសនេះ លោក ច្រឹក សុខនីម បានលើកឡើងថា នៅបណ្ដាប្រទេសមួយចំនួនគេបានអនុវត្តលើពន្ធចំណេញមូលធននេះ ដែលយកតម្លៃចន្លោះពី ១៥-២៥% ហើយកម្ពុជា គឺកំណត់ ២០% ដែលស្ថិតនៅចន្លោះសមរម្យ។ និយាយជារួម លោក​ ច្រឹក សុខនីម គាំទ្រ​ចំពោះសេចក្ដីប្រកាស​ខាងលើ​នេះ គ្រាន់តែថា កម្ពុជាមិនធ្លាប់បានអនុវត្ត ដូច្នេះបើអាចពន្យារពេលបន្ថែមទៀតកាន់តែល្អ ដោយពន្យាររហូតដល់ជំងឺកូវីដ១៩ចប់ អាចចន្លោះ ១ឆ្នាំ ទៅ ២ឆ្នាំទៀត៕

ចង់ដឹងពីលម្អិតពីខ្លឹមសារ នៃសេចក្ដីប្រកាសស្ដីពី «ពន្ធលើចំណេញមូលធន» សូម​អាន​ខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់