• 2020-09-07 02:29:16
  • ព័ត៌មាន

ស្ថានទូត អ៉ីស្រាអែល បំពាក់នូវឧបករណ៍បច្ចេកវិទ្យាថ្មីៗ នៅអនុវិទ្យាល័យមួយ​ ក្នុងខេត្តសៀមរាប

  • 2020-09-07 02:29:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំភារៈបរិក្ខាសិក្សា ដែលមានកំព្យូទ័រ និងមាស៊ីនបញ្ចាំងLCD ដែលជាជំនួយ ដល់ការសិក្សា របស់សិស្សានុសិស្ស ក៏ដូចជាគ្រូបង្រៀន ដើម្បីបង្កើនគុណភាព នៃការបង្រៀន និងការរៀបចំមេរៀន ត្រូវបានផ្តល់ជូនដោយស្ថានទូត អ៉ីស្រាអែល តាមរយៈអង្កការក្រៅរដ្ឋាភិបាលមួយ។

នាពេលថ្មីៗនេះ ស្ថានទូតអ៉ីស្រាអែលបានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាថ្មីៗដូចជា កុំព្យូទ័ និងម៉ាស៊ីនបញ្ចាំង LCD នៅអនុវិទ្យាល័យមួយក្នុងខេត្តសៀមរាប។ ការបរិច្ចាគនេះត្រូវបានធ្វើឡើងតាមរយៈអង្គការ “ New Hope Cambodia ” ។

New Hope Cambodia គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលផ្តោតសំខាន់លើការបង្រៀនភាសាអង់គ្លេស ជំនាញកុំព្យូទ័រ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាការអប់រំទូទៅជាភាសាខ្មែរ ចាប់ពីមត្តេយ្យ រហូត ដល់សិស្សបឋម៕

ហ្វេសប៊ុកផ្លូវការ Israel in Cambodia

មតិយោបល់