• 2020-09-09 08:06:08
  • ព័ត៌មាន

រម្លឹក​​​២០​ឆ្នាំ​មុន​ការ​ថត​រឿង​ហូលីវូដ​​ Tomb Raider ​​នៅ​អង្គរ​ធ្វើ​​ឲ្យ​​កក្រើក​ពិភពលោក​

  • 2020-09-09 08:06:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​នៅ​ចាំ​មិន​ភ្លេច​ Tomb Raider គឺ​ជា​ខ្សែ​ភាពយន្ត​​ហូលីវូដ​ដ៏​លេច​ធ្លោ​បំផុត​មួយ​នៅ​ដើម​សតវត្ស​ទី​២១​ ដែល​បាន​ជ្រើសរើស​ទី​តាំង​ថត​នៅ​តំបន់​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​ពិភពលោក​អង្គរ​ នា​ខេត្ត​សៀមរាប​កាល​ពី​ឆ្នាំ​២០០១។​​​​​​​​​​​​ ​

មាន​ចំណង​ជើង​ផ្លូវ​ការ​ថា​ Lara Croft: Tomb Raider តួ​ឯក​ស្រី​ក្នុង​រឿង​គឺ​អ្នក​ស្រី​ Angelina Jolie​ សម្ដែង​ជា​តួ​មាន​ឈ្មោះ​ថា​ Lara Croft។​ រឿង​នេះ​បាន​ថត​នៅ​ប្រាសាទ​អង្គរ​វត្ត​,​ តាព្រហ្ម​​ និង​ប្រាសាទ​ជា​ច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​ពិភពលោក​ស្គាល់​កម្ពុជា​កាន់​តែ​ច្បាស់​ ហើយ​រក​ចំណូល​បាន​រហូត​ដល់​ ៤៣២​លាន​ដុល្លារ​អាមេរិក​។​​​​​​​​​​​​

Paramount គឺ​ជា​ផលិត​កម្ម​យក្ស​ដែល​នៅ​ពី​ក្រោយ​ការ​ផលិត​រឿង​ដ៏​អស្ចារ្យ​នេះ ដែល​ជា​ស្នាដៃ​ដឹកនាំ​សម្ដែង​របស់​លោក Simon West ​បាន​ចំណាយ​ទឹកប្រាក់​ផលិត​អស់១១៥​លានដុល្លា​អាមេរិក​។​ ក្រៅ​ពី​កំពូល​តារាសម្តែង Angelina Jolie ក៏​នៅ​មាន​​លោក Daniel Craig ដែល​ទស្សនិក​ជន​ស្គាល់​​ថា​ជា 007 James Bond ម្នាក់​ទៀត​ក៏​មាន​វត្តមាន​ក្នុង​ខ្សែ​ភាពយន្ត​នេះ​ដែរ​។​​​​​​​​​​​​ ​

ភាពយន្ត​ Lara Croft: Tomb Raider មួយនេះ​គឺជា​ភាពយន្ត​បែប​ផ្សងព្រេង បាញ់​ប្រហារ​ លាយឡំ​ជាមួយ​នឹង​ការ​ស្វែង​រក​វត្ថុ​បុរាណ​ដែល​បាន​បែក​ចេញ​ជា​ពីរ​ចំណែក។ ​បំណែក​ទីមួយ​បាន​លាក់​ទុក​នៅ​ក្នុង​ប្រាសាទ​បុរាណ​នៃ​ប្រទេស​កម្ពុជា គឺ​ប្រាសាទ​តាព្រហ្ម។

នៅ​ឆ្នាំ​២០១៨​ រឿង Tomb Raider វគ្គ​ថ្មី​នេះ​ត្រូវ​ថត​នៅ​ប្រទេស​អាហ្រិក​ខាងត្បូង​វិញ​ហើយ Alicia Vikander គឺ​ជា​តួ​ឯកស្រី​។ លោក​ Roar Uthaug ជា​អ្នក​សរសេរ Script អោយ​រឿង Transformers: The Last Knight គឺ​​ជាអ្នកដឹកនាំរឿង​ថ្មី​នេះ៕​​​​​​​​​​​​ ​

ប្រភពរូប៖ Hanuman Films

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម