• 2020-09-09 02:35:47
  • ព័ត៌មាន

មន្ទីពេទ្យបង្អែក ខេត្តព្រះសីហនុ ត្រូវបានជ្រើសរើស ដើម្បីសាងសង់មន្ទីរពិសោធន៍ ជំងឺកូវីដ១៩

  • 2020-09-09 02:35:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល សម្រេចយកមន្ទីពេទ្យបង្អែក ខេត្តព្រះសីហនុ ធ្វើជាទីតាំងសាងសង់ ក្នុងការសាងសង់មន្ទីពិសោធន៌កូវីដ១៩ និង ពិនិត្យទូទៅ ដោយមានការអញ្ជើញចុះពិនិត្យទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានទីតាំងស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីគ្រោងសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ធ្វើឡើងនៅ ថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២០។

ការជ្រើសរើសខេត្តព្រះសីហនុ​ ដើម្បីសាងសង់មន្ទីពិសោធន៌ វេជ្ជសាស្ត្រ ព្រោះតែខេត្តនេះ មានសក្តានុពល នៃភ្ញៀវទេសចរណ៍អន្តរជាតិច្រើន។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ដោយមានការឯកភាពពីរាជរដ្ឋាភិបាលឱ្យសាងសង់មន្ទីរពិសោធន៍ Covid-១៩ និងទូទៅនៅខេត្តព្រះសីហនុ ដោយឡែកចំពោះម៉ាស៊ីនយើងសិក្សាជាមួយប្រទេសជាដៃគូរ ជាពិសេសប្រទេសចិន។ ការសាងសង់មន្ទីរពិសោធន៍នៅខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់សម្រាប់ភ្ញៀវទេសចរបរទេសមកលេងកម្សាន្ត ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ និងវិនិយោគ ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា រដ្ឋបាលខេត្តសូមគាំទ្រគម្រោងសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រនៅលើទឹកដីខេត្តព្រះសីហនុ ក៏ប៉ុន្តែយើងនៅរង់ចាំមានការឯកភាពប្លង់គោលជាមុនសិននៅពេលប្លង់មាន ការឯកភាពរួចរាល់ហើយនឹង ដំណើរការសាងសង់ប្រព្រឹត្តទៅយ៉ាងឆាប់រហ័សដើម្បីបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរបរទេស ក៍ដូចជាអ្នកវិនិយោគនៅខេត្តព្រះសីហនុ ដែលត្រូវការសេវាសុខាភិបាលជាការចាំបាច់បំផុត ៕

ប្រភព ៖ រដ្ឋបាលខេត្តព្រះសីហនុ

មតិយោបល់
អត្ថបទពេញនិយម