• 2020-09-11 04:22:55
  • ព័ត៌មាន

ពិតជាមានគំនិតឆ្នៃប្រឌិតមែន​ ! យកស្លឹកចេកមកច្នៃជាសម្លៀកបំពាក់ ក្រោមរូបភាពនំអន្សមខ្មែរ

  • 2020-09-11 04:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកជំនាញថតរូប១នាក់ បានបង្កើតភាពច្នៃប្រឌិតធ្វើឲ្យមហាជនភ្ញាក់ផ្អើលទៅនឹងគំនិត​ប្លែកៗ ដោយបាន​យកនារីស្រស់ស្អាតម្នាក់ មក​វេចជានំអន្សម​ជ្រូក ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ខ្លាំង​ ស្របនឹង​ពិធីបុណ្យកាន់បិណ្ឌ កំពុង​មានវត្តមាន​ នៅក្នុងប្រទេសកម្ពុជា។​

លោក Kim Hai ដែលជាជាងថតរូបម្នាក់បានប្រាប់ Sabay តាមរយៈសារអេឡិចត្រូនិច នៅថ្ងៃនេះថា លោកមានគំនិតច្នៃប្រឌិតយកស្លឹកចេកមកច្នៃជារូប «នារីនំអន្សមជ្រូកខ្មែរ» នេះ គឺដើម្បីបង្ហាញមហាជនជាច្រើន ងាកមកចាប់អារម្មណ៏នំអន្សមជ្រូកខ្មែរ​ នៅខែភ្ជុំបិណ្ឌ ដែលជានំប្រពៃណីខ្មែរតាំងពីបុរាណមក ។ ហើយម្យ៉ាងទៀត លោកចង់ឲ្យកូនខ្មែរទាំងអស់ រៀនវេចនំអន្សមខ្មែរ ដើម្បីលើកស្ទួយនំអន្សមខ្មែរ កុំឲ្យសាបសូន្យ ។

លោក Kim Hai បានបន្តទៀតថា ចំពោះការស្លៀកពាក់ ការថតបែបនេះ គឺលោកជាអ្នកតុបតែងរចនាម៉ូតឡើងដោយផ្ទាល់ ដែលសម្តែងដោយកញ្ញា Mai Ya ដែលកញ្ញាជាតារាសម្តែងមួយរូបនៅក្នុងវិស្ស័យសិល្បះ ។

គួរឲ្យដឹងផងដែរថា ការបង្ហោះរូបភាពដ៏គួរឲ្យទាក់ទាញប៉ុន្មានសន្លឹក ពីកញ្ញា Mai Ya នារីដ៏ស្រស់ស្អាតម្នាក់ ធ្វើការតុបតែងខ្លួន ដោយប្រើ​ប្រាស់ស្លឹកចេក រហូតដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ចំពោះការច្នៃប្រឌិត ដ៏ប្លេកបែបនេះ។

ក្នងហ្វេសប៊ុករបស់លោក Kim Hai បានសរសេរថា «ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ជា​ប្រពៃណី​ខ្មែរ​មួយ​ ដែល​តែងតែ​ធ្វើ​ឡេីង​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​ពិធី​បុណ្យ​មួយ​នេះ​ អ្វី​ដែល​មិន​អាច​បំភ្លេច​បាន​គឺ​កាវេចនំ​អន្សម ​កុំ​ភ្លេច​រៀន​វេច​នំ​អន្សម​ខ្មែរ​យើង​ទាំងអស់​គ្នា​ណាកែច្នៃឈុតចេញពីស្លឹកចេក អង្ករដំណើបផ្លែម្រេចនិងគ្រាប់សណ្ដែកខៀវ ជាមួយនិងសាច់ជ្រូកហើយនិងដើមព្រៀល»

អត្ថបទ ៖ ទេពសុវណ្ណមោលី

មតិយោបល់