• 2020-09-11 05:03:49
  • ព័ត៌មាន

អ្នកជំនួញជប៉ុន នៅតែជឿជាក់លើភាពរឹងមាំសេដ្ឋកិច្ចកម្ពុជា អំឡុងសម័យកាលកូវីដ១៩

  • 2020-09-11 05:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«បញ្ហាកូវីដ១៩ បានផ្ដល់ផលវិបាកទូទាំងពិភពលោក ហើយកម្ពុជាក៏រងផលប៉ះពាល់ពីបញ្ហានេះដែរ។ តែយ៉ាងណាយើងជឿជាក់លើភាពរឹងមាំសេដ្ឋកិច្ចកម្ពុជា ដោយមិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោទេ»។ នេះជាការលើកឡើងរបស់ លោក អាឡិច យ៉ាស៊ូម៉ូតូ (Alex Yasumoto) សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវា៉។

គម្រោងសាងសង់របស់​ អារ៉ាខាវ៉ា

សូមចុចអាន៖ ជប៉ុនជឿជាក់ភាពរឹងមាំវិស័យអចលនទ្រព្យកម្ពុជា និងយុវវ័យផ្លាស់ប្ដូរទម្លាប់រស់នៅ

លោក អាឡិច យ៉ាស៊ូម៉ូតូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅការិយាល័យលក់លំនៅឋានអារ៉ាខាវ៉ា កាលពីព្រឹកថ្ងៃទី ១១ ខែកញ្ញា នេះថា «ខ្ញុំមិនមែនជាអ្នកជំនាញសេដ្ឋកិច្ចទេ ប៉ុន្ដែខ្ញុំជឿជាក់លើសេដ្ឋកិច្ចកម្ពុជា ម៉្លោះហើយយើងជឿជាក់ថា ជំងឺកូវីដ១៩ មិនបានបង្អាក់ដល់ការងារសាងសង់ និងដំណើរការលក់គម្រោងទី២ របស់យើងឡើយ»។

លោក អាឡិច យ៉ាស៊ូម៉ូតូ

ការប្រកាសរបស់លោក អាឡិច យ៉ាស៊ូម៉ូតូ ខាងលើនេះ ស្របពេលដែលប្រទេសកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ ទី២៧៤ ជាមនុស្សចុងក្រោយ ជាសះស្បើយពីជំងឺកូវីដ១៩ ធ្វើឲ្យប្រទេសកម្ពុជាគ្មានអ្នកជំងឺកូវីដ១៩ ខណៈពិភពលោកជំងឺមួយនេះកំពុងយាយីពីការឆ្លង និងស្លាប់ ជាច្រើននៅឡើយ។

លោក យ៉ាស៊ូម៉ូតូ បានលើកឡើងទៀតថា ស្ថានភាពកូវីដ១៩ ប៉ះពាល់ពិភពលោក តែកម្ពុជាមិនប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរនោះទេ ម៉្លោះហើយគម្រោងរបស់ អារ៉ាខាវ៉ា បានប្រកាសលក់គម្រោងទី២ នៅថ្ងៃនេះ បន្ទាប់ពីគម្រោងទី១ បានលក់អស់រលីងកាលពីឆ្នាំមុន។

«ដំណើរការលក់លំនៅឋានអារ៉ាខាវ៉ា ក្រុមហ៊ុនមិនមានអ្វីគួរឲ្យបារម្ភខ្លាំងនោះទេ ដោយហេតុផលថា តម្លៃដែលយើងលក់នៅស្ថិតក្នុងកម្រិតតម្លៃមធ្យមដដែល»។ នេះជាការលើកឡើងរបស់ លោក យ៉ាស៊ូម៉ូតូ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីព្រឹកមិញនេះ។

លំនៅឋានអារ៉ាខាវ៉ា ដោយបានសហការរវាងអ្នកវិនិយោគខ្មែរ និងជប៉ុន បង្កើតអាគារខុនដូរ លើផ្ទៃដី ១.៣ហិចតា មានចំនួន១០អាគារ និងមានកម្ពស់២១ជាន់ ស្ថិតនៅកណ្ដាលទីក្រុង ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានទីតាំង នៅខាងក្រោយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។

កាលពីព្រឹកមិញនេះ គម្រោងបានប្រកាសលក់ផ្លូវការគម្រោងទី២​ នៅក្បែរគម្រោងទី១។ គម្រោងទី១ គឺ បន្ទាប់ពីលក់អស់​ត្រៀមបញ្ចប់សាងសង់ និងឲ្យអតិថិជនចូលស្នាក់នៅនាចុងឆ្នាំ ២០២០នេះ។ ទាំងគម្រោងទី១ និងទី២ លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា បាននិយាយថា «អតិថិជនដែលទិញយូនីតក្នុងលំនៅឋាន អារ៉ាខាវ៉ា នឹងទទួលបានប័ណ្ណកម្មសិទ្ធិ “តកូនតចៅ” ហើយក្នុងតម្លៃសមរម្យបំផុតមួយ»

នៅខាងស្ដាំដៃគឺ លោក អៀង សុធារ៉ា សហស្ថាបនិកក្រុមហ៊ុនអារ៉ាខាវ៉ា

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់