• 2020-09-11 10:56:04
  • ព័ត៌មាន

លោកជំទាវបណ្ឌិត ភឿង សកុណា ចូលរួម និងគាំទ្រ សិល្បៈបុរាណខ្មែរ រឿង សុបិន្តកុមារ

  • 2020-09-11 10:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញជួបសំណេះសំណាលនិងលើកទឹកចិត្តសិល្បករសិល្បការិនី ដែលកំពុងហាត់សមសម្តែងចាប៉ីរឿងសុបិន្តកុមារ។

នាព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង បានអញ្ជើញជួបសំណេះសំណាលនិងលើកទឹកចិត្ត សិល្បករសិល្បការិនីចាប៉ីដងវែងមកពីបណ្តាខេត្តនិងសិល្បករសិល្បការិនីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលកំពុងហាត់សមសម្តែងចាប៉ីរឿសុបិន្តកុមារ នៅនាយកដ្ឋានសិល្បៈទស្សនីយភាព។

នាឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យបានសម្តែងនូវការកោតសរសើរចំពោះសិល្បករសិល្បការិនីទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តក្នុងការហាត់សមដើម្បីសម្តែងជូនទស្សនិកជនទស្សនា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ និងដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិតសភាចារ្យក៏បានជូនថវិកាមួយចំនួនឧបត្ថម្ភដល់សិល្បករសិល្បការិនីផងដែរ។ សូមជម្រាបជូនផងដែរថា ទស្សនីយភាពចាប៉ីរឿងសុបិន្តកុមារនេះ នឹងធ្វើការផ្សាយផ្ទាល់តាមហ្វេសប៊ុកផេកផ្លូវការ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃអាទិត្យទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទី៕

អត្ថបទ និងរូបភាព ឈាង ឆដាភក្រ្ត័

មតិយោបល់