• 2020-09-18 01:33:19
  • ព័ត៌មាន

ធ្លាប់ទៅលេងអត់? កោះខ្សាច់ល្វឹងល្វើយ នៅខេត្តក្រចេះ ប្រៀបបានឋានសួគ៌លើដី!

  • 2020-09-18 01:33:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះសាមសិប គឺជាសហគមន៍ទេសចរណ៍ដែលទើប​បង្កើតថ្មី នៅក្នុងឆ្នាំ២០១៨។ មានចម្ងាយប្រមាណ ៩៥គីឡូម៉ែត្រពីក្រុងក្រចេះ តំបន់ប្រជុំកោះសាមសិប លាតសន្ធឹងកាត់ភូមិសាស្រ្ដភូមិចំនួន ៣ គឺភូមិខ្សាច់លាវ ភូមិកោះខ្ញែរ និងភូមិពុនជា នៃឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ភ្ញៀវទេសចរ​ដែលបានធ្វើដំណើរទៅដល់សហគមន៍អេកូទេសចរណ៍កោះសាមសិប នឹងបានប្លែកភ្នែកជាមួយជីវភាពរស់នៅបែបជនបទដ៏សាមញ្ញ និងស្ងប់សុខ។ ក្នុងគោលបំណងលើកដំកើង​ជីវិភាពប្រជាជនក្នុងតំបន់ សហគមន៍​នៅទីនេះ ក៏បានរៀបចំឲ្យមានសេវាកម្មផ្ទះស្នាក់សម្រាប់​ភ្ញៀវទេសចរ​ផងដែរ។ ចេញពីភូមិស្ថានដ៏​មនោរម្យ យើងបន្តដំណើរតាមទូកឆ្លងកាត់ទន្លេមេគង្គ គយគន់សត្វបក្សីជាង ២០០ប្រភេទ និងទេសភាពដ៏ស្រស់ស្អាតតាមដងទន្លេ។ ធ្វើដំណើរ​បានប្រមាណ ៥គីឡូម៉ែត្រ កោះខ្សាច់មួយយ៉ាងធំ ដែលមានឆ្នេរខ្សាច់សក្បុស នឹងលេចត្រដែតឡើង​ចំកណ្ដាល​ផ្ទៃទឹក នោះគឺកោះសាមសិប។

នៅលើកោះខ្សាច់ដ៏ធំនេះ យើងអាចងូតទឹកលេងយ៉ាងសប្បាយ មុនឡើង​មកស្រស់ស្រូប​អាហារដែលចម្អិនដោយប្រជាសហគមន៍។

កោះសាមសិប មិនមែនមានត្រឹមប៉ុណ្ណោះទេ។ ចង់ដឹងបន្ថែម សូមទស្សនា​វីដេអូ​ពីកម្មវិធី ផ្លូវទៅស្រុក វគ្គ ៣ ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

មតិយោបល់
អត្ថបទពេញនិយម