• 2020-09-21 08:12:01
  • ព័ត៌មាន

តើអ្វីជាជំងឺ គ្រុនផ្តាសាយធំ Influenza A ប្រភេទ H3N2?

  • 2020-09-21 08:12:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺគ្រុនផ្តាសាយធំ Influenza A ជាជំងឺផ្តាសាយមួយប្រភេទ ដែលត្រូវបានរកឃើញថា កំពុងរីកសុះសាយ និងរាតត្បាត តាមបណ្តាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា។ ជំងឺនេះ ត្រូវាបានគេរកឃើញ នៅក្នុងខ្លួនរបស់សត្វជ្រូក មាន់ទា ហើយវាមានស្រដៀងគ្នា ទៅនឹងជំងឺ H1N1។

ជំងឺ គ្រុនផ្តាសាយ ប្រភេទថ្មីនេះ ឆ្លងតាមរយៈ ការក្អក ឬកណ្តាស់ ឬប៉ះពាល់ជាមួយវត្ថុ ដែលមានប្រឡាក់មេរោគ។ សញ្ញានៃរោគ គ្រុនផ្តាសាយធំ Influenza A ប្រភេទ H3N2 មានដូចជា ឈឺសាច់ដុំ គ្រុនក្តៅ ឈឺក្បាល ឈឺបំពង់ក ក្អក អស់កម្លាំង/ល្ហឹតល្ហៃ/ស្រៀវស្រាញ មនុស្សខ្លះទៀត ក៏មានរាគរូស និងក្អួតចង្អោរផងដែរ (ជាញឹកញាប់កើតលើក្មេង)។ អ្នកជំងឺ អាចជាសះស្បើយ ក្នុងរយៈពេល១អាទិត្យ បន្ទាប់ពីឆ្លង ជំងឺផ្ដាសាយប្រភេទថ្មីនេះ ប៉ុន្តែអ្នកជំងឺខ្លះទៀត អាចមានរោគហើមសួត ឬមានជំងឺធ្ងន់ធ្ងរផ្សេងទៀត និងបណ្តាលអោយស្លាប់ ប្រសិនមិនស្វែងរកសេវាព្យាបាលទាន់ពេលវេលា។

ដោយឡែក ក្នុងប្រទេសកម្ពុជា ក៏មានរាតត្បាត ពីវីរុសផ្តាសាយ ប្រភេទថ្មីនេះ នៅតាមបណ្តាខេត្តមួយចំនួន ដែលធ្វើអោយមនុស្សប្រមាណ ៥៧៥នាក់ ដែលក្នុងនោះរួមមាន ព្រះសង្ឃ ក្រុមអ្នកជាប់ទោសក្នុងពន្ធធនាគារ និងប្រជាជនក្នុងសហគមន៌ បានឆ្លងជំងឺនេះ។ តែយ៉ាងណាមិញ យោងតាមប្រភពព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យ​ដឹងថា អ្នកជំងឺទាំងនោះ ត្រូវបានព្យាបាល ជាសះស្បើយអស់ហើយ។

ក្រសួងសុខាភិបាល ក៏បានណែនាំពីវិធីបង្ការមួយចំនួន ដែលមានដូចជា ៖ ត្រូវមានអនាម័យ ក្នុងការរស់នៅ ប្រើប្រាស់ម៉ាស់ នៅក្នុងកន្លែងអ៊ូអរ ដែលមានមនុស្សច្រើន ហើយដែលសំខាន់ជាងនេះ ទៅទៀតនោះ ចៀសវាងការប៉ះពាល់ សត្វដែលបំបៅកូនដោយទឹកដោះ និងសត្វបក្សីដោយផ្ទាល់ ត្រូវពិសារទឹកដាំពុះ (ទឹកក្តៅឧណ្ឌៗ)។ សូមរាយការណ៍ ទៅកាន់លេខ១១៥ រាល់ការសាកសួរព័ត៌មានបន្ថែម ឬទៅមណ្ឌលសុខភាព ដែលជិតលោកអ្នកបំផុត ដើម្បីស្វែងរកព្យាបាល អោយបានទាន់ពេលវេលា។

គួរដឹងដែរថា ជំងឺ គ្រុនផ្តាសាយ Influenza A ប្រភេទ H3N2 ត្រូវបានរកឃើញ នៅក្នុងខ្លួនសត្វជ្រូកជាច្រើនក្បាល នៅសហរដ្ឋអាមេរិក ឆ្នាំ២០១០។ នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺឆ្លង (CDC)៕

ប្រភព៖ ក្រសួងសុខាភិបាល អត្ថបទ៖​ Art

មតិយោបល់