• 2020-09-22 07:51:26
  • ព័ត៌មាន

នាយករដ្ឋមន្រ្តី​ថៃ​ថា​ក្រុម​បាតុករ​ប្រឆាំង​រូប​លោក​​​អាច​បង្កើន​ការ​​រាតត្បាត​​កូវីដ១៩​​​

  • 2020-09-22 07:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋ​មន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា​ដែល​គាំទ្រ​ដោយ​យោធា បាន​ព្រមាន​ក្រុមបាតុករកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អំពី​ការ​កើន​ឡើង​នៃ​គ្រោះថ្នាក់​នៃ​ការ​ឆ្លងជំងឺ​កូវីដ១៩

ក្រុម​បាតុករ​បាន​ធ្វើ​បាតុកម្មស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​អស់​រយៈពេល​ជិត​ពីរ​ខែ​មក​ហើយ ដើម្បី​ទាម​ទារ​ដក​តំណែង​នាយ​រដ្ឋមន្ត្រី ប្រាយុទ្ធ ដែល​អតតី​មេដឹក​នាំ​យោធា និង​កែប្រែ​រដ្ឋធម្មនុញ្ញ​ដែល​ពួកគេ​និយាយ​ថា បង្កើត​ឡើង​ដើម្បី​ពង្រីក​ឥទ្ធិពល​យោធា​បន្ទាប់​ពី​ការ​បោះឆ្នោត​ឆ្នាំមុន។

លោក ប្រាយុទ្ធ អតីត​មេ​ដឹកនាំ​យោធា ដែលកន្លង​មក​ថា​លោក​ត្រូវ​បានជាប់​ឆ្នោត​ដោយ​ត្រឹមត្រូវ​នោះ​បាន​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា​លោក​យល់​ពីទុក្ខព្រួយ​ទាំង​ឡាយ ប៉ុន្តែ​ជំរុញ​ឲ្យ​ក្រុម​បាតុករគិតគូរ​អំពី «ជំងឺ​កូវីដ​១៩ ជា​ចម្បង» នៅ​ក្នុង​ពេល​នេះ។

ប្រទេស​ថៃ​មិនមាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​ស្រុក​រយៈពេល​១៤​ថ្ងៃ​ហើយ​ ចាប់​តាំង​ពី​ថ្ងៃទី៣ ខែ​កញ្ញា​ មក នៅ​ពេល​ដែល​អ្នក​ជាប់​ពន្ធនាគារ​ម្នាក់​ធ្វើ​តេស្ត​វិជ្ជមាន បន្ទាប់​ពី​រយៈ​ពេល​ជាង​១០០ ថ្ងៃ​ដែល​គ្មាន​ការ​ឆ្លងថ្មី​ក្នុង​ស្រុក​ទាល់​តែ​សោះ៕

ប្រភព៖ thairath ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី