• 2020-09-23 04:04:21
  • ព័ត៌មាន

​ត្រី​បា​ឡែន​១៨០​ក្បាល​ជាប់​នៅ​ឆ្នេរសមុទ្រ​នៅ​អូស្ត្រាលី និង​ជិត​១០០​ក្បាល​ទៀត​បាន​ស្លាប់​​

  • 2020-09-23 04:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រី​បា​ឡែន​ជាង​៩០​ក្បាល​បាន​ស្លាប់​​បន្ទាប់ពី​បាន​មក​ជាប់​នៅ​ឆ្នេរសមុទ្រ​ដាច់​ស្រ​យ៉ាល​មួយ​នៅ​តំបន់​ភាគខាងត្បូ​ង​នៃ​ប្រទេស​អូស្ត្រាលី។​

​ដោយ​ក្រុម​អ្នក​សង្គ្រោះ​បាន​ព្រមាន​នៅ​ថ្ងៃ​អង្គារ​ទី​២២​ខែ​កញ្ញា​​ថា​ការសង្គ្រោះ​ត្រី​បា​ឡែន​ចំនួន​១៨០​ក្បាល​ទៀត​ដែល​នៅ​ជាប់​ខ្លួន​នៅ​ទី​នោះ​នៅឡើយ​នោះ ជួប​ការលំបាក​ច្រើន​។​ ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា​ត្រី​បា​ឡែនធំៗ​ជា​ច្រើន​ក្បាល​បាន​ជាប់​នៅ​លើ​ឆ្នេរសមុទ្រ​នៃ​កំពង់ផែ ​Macquarie នៅ​រដ្ឋ​ Tasmania​។​ ​

ក្រុម​អ្នក​ជួយសង្គ្រោះ​​បាន​ឃើញ​ដើរ​កាត់​ទឹក​ដើម្បី​ទៅដល់​ត្រី​បា​ឡែន​ទាំងនោះ​នៅ​ពេល​ពួកគេ​បាន​ព្យាយាម​ធ្វើឱ្យ​ពួកគេ​វា​ចូលទៅ​ទឹក​ជ្រៅ​វិញ​។​ ក្រុម​អ្នក​សង្គ្រោះ​ជិត​៦០​នាក់ បាន​ខំ​ប្រឹងប្រែង​ធ្វើការ​សង្គ្រោះ​នេះ​។​ ​

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា​វា​មិន​ច្បាស់​ទេ​ថា​តើ​អ្វី​ដែល​បណ្តាល​ឱ្យ​ត្រី​បា​ឡែន​ច្រើន​ក្បាល​មកជាប់​លើ​ឆ្នេរ​សមុទ្រ​បែប​នេះ​ទេ​តែ​ថា​វា​អាច​នឹង​​វង្វេងផ្លូវ​ទៅវិញ​បន្ទាប់ពី​មក​រក​ចំណី​នៅ​ជិតៗ​ឆ្នេរ​សមុទ្រ​៕ ​

ប្រែសម្រួល៖ សៀនហួរ

មតិយោបល់