• 2020-09-23 08:51:28
  • ព័ត៌មាន

ចិន​ចោទ អាមេរិក​ថា​ប្រើ​យន្តហោះ​ចារកម្ម​បន្លំធ្វើជាយន្តហោះស៊ីវិល​ដើម្បី​ស៊ើបការណ៍

  • 2020-09-23 08:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យ៉ាង​តិច​១​ឆ្នាំ​ ១០០​ដង​ អាមេរិក​តែង​ប្រើ​យន្តហោះ​ចារកម្ម​បន្លំ​ធ្វើ​ជា​យន្តហោះ​ស៊ីវិល​ដើម្បី​ស៊ើប​ការ​លើ​ប្រទេស​ចិន។​ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​

​ចិន​បាន​ព្រមាន​ថា​ទង្វើ​របស់​អាមេរិក​​ដោយ​ប្រើ​កូដ​រលក​សញ្ញា​ក្លែងក្លាយ​លើ​យន្តហោះ​ចារកម្ម​របស់​ខ្លួន​ នឹង​គម្រាម​កំហែង​ដល់​យន្តហោះ​ស៊ីវិល​មែន​ទែន​ឲ្យ​មាន​គ្រោះថ្នាក់​នៅ​ថ្ងៃ​ណា​មួយ​។​ មិន​តែ​បុណ្ណោះ​វា​នឹង​បង្ក​អសន្តិសុខ​យ៉ាង​ធ្ងន់ធ្ងរ​ និង​ជា​ការ​បំពាន​អធិបតេយ្យ​ភាព​របស់​ចិន។​ ​

​ជាច្រើនលើកច្រើនសាក្នុងរយៈពេលចុងក្រោយ​ អ្នកសង្កេតការណ៍​​ចិន​កត់សម្គាល់ឃើញ​ថា​យន្តហោះ​ស៊ើបការណ៍​អាមេរិក​បាន​បាត់ដាននៅពាក់កណ្តាលជើងហោះហើរ​នៅក្នុងរ៉ាដា​ជើងហោះហើរ​អន្តរជាតិ ដោយ​សារ​ការ​បន្លំ​កូដ​ធ្វើ​ជា​យន្តហោះ​ស៊ីវិល​៕

ប្រភព៖ Chinadaily ប្រែសម្រួល៖ សៀនហួរ

មតិយោបល់