• 2020-09-24 03:02:10
  • ព័ត៌មាន

សមាជិក​សភា​ពិចារណា​កែប្រែ​​រដ្ឋធម្មនុញ្ញ ក្រោយ​មាន​ការ​តវ៉ា​ពី​បាតុករ​រាប់​ម៉ឺន​នាក់​​

  • 2020-09-24 03:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមបាតុករ​ថៃ​គ្រោងនឹង​ធ្វើ​ការតវ៉ា​នៅតាម​ដងផ្លូវ​ជាថ្មី ខណៈ​ដែល​សមាជិក​សភា​សម្រេចចិត្ត​ជ្រើសរើស​យក​ផ្លូវ​មួយ​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ

ការ​ពិចារណា​នេះ​គឺ​ជា​សកម្មភាព​មួយធ្វើឱ្យ​​ក្រុមបាតុករ​ថយ​កំហឹង​បន្ទាប់ពី​ពួកគេ​ទាមទារ​ឱ្យមាន​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការកែទម្រង់​រាជាធិបតេយ្យ​ថែម​ទៀត​​។​

​សភា​ទាំង​២​ថ្នាក់ នឹង​បោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​លើ​សំណើ​ផ្សេងៗ​ដើម្បី​បង្កើត​គណៈកម្មាធិការ​មួយ​ដែល​នឹង​ស្នើ​ឱ្យមាន​ការផ្លាស់ប្តូ​ររដ្ឋធម្មនុញ្ញ​ដែល​ត្រូវបាន​តាក់តែង​ដោយ​ក្រុម​​ប្រឹក្សា​រដ្ឋ​ដែល​តែងតាំង​ដោយ​យោធា បន្ទាប់​ពី​រដ្ឋប្រហារ​ឆ្នាំ ២០១៤។​

​បាតុករ​ខ្ទង់​ ៥០០០០​នាក់​បាន​ប្រមូលផ្តុំ​គ្នា​​ដើម្បី​ជំរុញ​ឱ្យមាន​ការផ្លាស់ប្តូ​រ​ ​រួម​ទាំង​ការបន្ថយ​សិទ្ធិ​អំណាច​របស់​ព្រះមហាក្សត្រ​សព្វ​ថ្ងៃ​។​​ យ៉ាងណា​ដំណើរការ​សរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​​អាច​​ចំណាយ​ពេល​ប្រហែល​មួយ​ឆ្នាំ​ ហើយ​វា​នៅ​តែ​​តម្រូវ​ឱ្យមាន​ការយល់ព្រម​ពី​ព្រះមហាក្សត្រ​ដដែល​៕

ប្រភព៖ thairath ប្រែសម្រួល៖ សៀនហួរ

មតិយោបល់