• 2020-09-28 06:41:13
  • ព័ត៌មាន

ការជជែកពិភាក្សា ថ្នាក់ជាតិ របស់ក្រសួងអប់រំ ជុំវិញប្រធានបទ ការបើកដំណើរការសាលាឡើងវិញ

  • 2020-09-28 06:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើនិយាយពីការសិក្សាតាមប្រព័ន្ធឌីជីថល (រៀនតាមអនឡាញ) យើងគួរតែផ្តោតការចាប់អារម្មណ៌ ទៅលើការបើកដំណើរការសាលារៀនឡើងវិញ បើទោះបី នេះជាមិនមែនជាជម្រើសដែលល្អបំផុត សម្រាប់ពង្រឹង វិស័យអប់រំ នៅក្នុងប្រទេសកម្ពុជា យ៉ាងណាក៏ដោយចុះ។

ស្របជាមួយនឹងដំណើរការ នៃការអនុញ្ញាតិ អោយបើកដំណើរការសាលារៀនឡើងវិញ ទាំងរដ្ឋ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធី ជជែកពិភាក្សា ទៅលើប្រធាន ដែលកំពុងតែក្តៅគគុក ជាពិសេសសម្រាប់សិស្សានុសិស្ស នោះគឺ << ការបើកសាលាឡើងវិញ ជាជម្រើសដ៏ល្អបំផុត ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា>> ដែលមានការចូលរួមពីសិស្សានុសិស្ស ដែលមកពីវិទ្យាល័យស៊ីមសាមគ្គី និងវិទ្យាល័យព្រះស៊ីសុវត្ថិ។

សិស្សានុសិស្ស មកពីវិទ្យាល័យស៊ីមសាមគ្គី ដែលតំណាងអោយក្រុមស្រប ជាមួយប្រធានបទ ខាងលើ បានលើកយកអំណះអំណាង៣ មកបង្ហាញ ដែលមានដូចខាងក្រោម៖

  • ១. ការបើកដំណើរការសាលារៀនឡើងវិញ គឺជាការបើកទ្វារអប់រំ នៅក្នុងកាលៈទេសៈ ដ៏សមស្រប

  • ២. ការបើកដំណើរការសាលារៀនឡើងវិញ ជាការជម្រុញការសិក្សា តាមបែបជម្រុះ និងស្តង់ដាសុវត្ថិភាព

  • ៣. ការបើកដំណើរការសាលារៀនឡើងវិញ ធានាបាននូវគុណភាពអប់រំ

ចក្ខុវិស័យ នៅក្នុងក្រុមនេះ គឺបានបង្ហាញ យ៉ាងច្បាស់ នូវការគាំទ្រ យ៉ាងពេញទំហឹង លើការបើកដំណើរការសាលារៀនឡើងវិញ ស្របជាមួយនឹងការសំណូមពរ ទៅដល់ក្រសួងអប់រំ និងក្រសួងពាក់ព័ន្ធ ក្នុងការធានាអោយបាន នូវការសុវត្ថិភាព ក៏ដូចជាវិវឌ្ឍភាព នៃការអប់រំ របស់សម្រាប់សិស្សានុសិស្សផងដែរ។

ស្របជាមួយគ្នានោះដែរ សិស្សានុសិស្ស ដែលមកពីវិទ្យាល័យព្រះស៊ីសុវត្ថិ តំណាងអោយក្រុមបដិសេធ ក៏បានលើកជាអំណះអំណាង ដើម្បីការពារទៅលើប្រធានបទខាងលើ នោះគឺ ៖

  • ១. សក្តានុពលនៃការអប់រំតាមបែបឌីជីថល

  • ២. ជម្រុញការសិក្សា តាមបែបចម្រុះ និងស្តង់ដាសុវត្ថិភាព

  • ៣. ការអប់រំតាមបែបឌីជីថល ជាកម្លាំងចលករ ជម្រុញទៅរកចក្ខុវិស័យ

ការលើកឡើងនេះ បង្ហាញបានថា ការបើកដំណើរការសាលារៀនឡើងវិញ គឺជាជម្រើសបន្ទាប់បន្សំតែប៉ុននោះ ខណៈដែលការអប់រំបែបឌីជីថល គឺជាការអប់រំ ដែលប្រទេសលើសាកលលោក កំពុងតែត្រូវការ ហើយវាក៏មានសារៈសំខាន់នៅក្នុងកាលៈទេសៈដ៏តឹងតែងនៃជំងឺកូវីដ១៩នេះដែរ។

ជារួម ការជជែកពិភាក្សា ទៅលើប្រធានបទ ខាងលើ ពិតជាបានផ្តល់នូវអត្ថប្រយោជន៌ សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស ដែលកំពុងតែសិក្សានៅថ្នាក់វិទ្យាល័យ ក៏ដូចជាសកលវិទ្យាល័យ ក្នុងការសិក្សាប្រៀបធៀប និងស្វែងយល់អោយបានកាន់តែច្បាស់ថា ការរៀននៅសាលាតែមួយមុខ មិនមែនជាជម្រើស ដែលល្អបំផុត ខណៈការសិក្សាតាមប្រព័ន្ធឌីជីថល ដែលពុំមាន ការគ្រឺះច្បាស់លាស់ ពិតជាអាចធ្វើអោយមានផលប៉ះពាល់ដល់ការសិក្សា និងអនាគតរបស់សិស្សជាខ្លាំង៕

សូមទស្សនា វិដេអូ ជជែកពិភាក្សា របស់សិស្សានុសិស្ស ទាំង២ក្រុម ៖

អត្ថបទ៖​ Art

មតិយោបល់
អត្ថបទពេញនិយម