• 2020-09-28 06:38:12
  • ព័ត៌មាន

ដំណឹងវិវត្តន៍ជុំវិញករណីសង្ស័យជំងឺគ្រុនឈីក នៅស្រុកល្វាឯម

  • 2020-09-28 06:38:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានសាកសួរសុខទុក្ខ ពុកម៉ែបងប្អូន សង្ស័យមានជំងឺគ្រុនឈីកទាំង ១៩នាក់ ដែលកំពុងសម្រាកព្យាបាលក្នុងវត្តជ្រោយស្ដី ស្ថិតក្នុងភូមិពាមស្ដី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្ដាល។

ជុំវិញស្ថានភាពសង្ស័យជំងឺគ្រុនឈីកនេះ​ បើតាមលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា​ គិតមកត្រឹមម៉ោង៥ល្ងាចថ្ងៃទី២៧ ខែកញ្ញានេះ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ បានមកទទួលសេវាពិនិត្យ និងពិគ្រោះជំងឺចំនួន៣២០នាក់ ក្នុងនោះចំនួន១៥៦នាក់ ចូលក្នុងនិយមន័យគ្រុនឈីក និងចំនួន ១៩នាក់ស្ថិតក្នុងករណីសង្ស័យថាមានជំងឺគ្រុនឈីក។ ទាំងពុកម៉ែបងប្អូន ដែលសង្ស័យ និងចូលនិយមន័យសុទ្ធតែទទួលបានការយកចិត្តទុកដាក់ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ មកពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិល្វាឯម និងកៀនស្វាយ។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

មតិយោបល់