• 2020-09-29 01:01:34
  • ព័ត៌មាន

សំរាម​រាប់​តោន​ពី​អង់គ្លេស​ត្រូវ​ ស្រីលង្កា​បញ្ជូន​តាម​កប៉ាល់​ត្រឡប់​ទៅ​វិញ​

  • 2020-09-29 01:01:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្រីលង្កា​បាន​បញ្ជូន​ទៅ​ប្រទេស​អង់គ្លេស​វិញ​នូវ​កាកសំណល់​ជា​ច្រើន​កុងតឺន័រ ដែល​​បាន​នាំ​មក​ប្រទេស​ស្រីលង្កា​ដោយ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ស្តី​ពី​ការគ្រប់គ្រង​​ដឹកជញ្ជូន​​សម្ភារៈ​វត្ថុ​ធាតុ​​មាន​គ្រោះថ្នាក់​។​

សំរាម​ចំនួន​២១​កុងតឺន័រ​​មាន​ទម្ងន់​សំរាម​ចំនួន​២៦០​តោន​ បាន​មក​ដល់​ទីក្រុង​កូឡុំបូ​តាម​កប៉ាល់​រវាង​​ឆ្នាំ ២០១៧ និង​ឆ្នាំ ២០១៨ តែ​កុងតឺន័រ​ផ្ទុក​សំរាម​ទាំងនេះ ត្រូវ​បាន​ដឹក​ចេញពី​ប្រទេស​ស្រី​ស្រីលង្កា​កាលពី​សប្ដាហ៍​មុន​ទៅ​ប្រទេស​ដើម​វិញ​។​

​​យ៉ាងណា កុងតឺន័រ​ផ្ទុក​សំរាម​ចំនួន​២៤២​កុងតឺន័រ​ផ្សេង​ទៀត​មកពី​ប្រទេស​អង់គ្លេស​គឺ​នៅ​​ទុក​ចោល​នៅ​ឡើយ​នៅ​កំពង់ផែ​ដដែល​នោះ​និង​នៅ​តំបន់​ពាណិជ្ជកម្ម​សេរី​មួយ នៅ​ខាងក្រៅ​ទីក្រុង​៕

ប្រភព៖ Express ប្រែសម្រួល៖ សៀនហួរ

មតិយោបល់