• 2020-09-29 09:43:41
  • ព័ត៌មាន

ក្រសួងសុខាភិបាលរៀបចំវេទិកាអាស៊ី-អឺរ៉ុប ប្រយុទ្ធនឹងឱសថក្លែងក្លាយ និងអន់គុណភាព

  • 2020-09-29 09:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានសហការជាមួយមូលនិធិអាស៊ី-អឺរ៉ុប មានរៀបចំវេទិកាអាស៊ី-អឺរ៉ុប ស្ដីពីការប្រយុទ្ធនឹង ឱសថក្លែងក្លាយ និងឱសថអន់គុណភាព ដែលរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

កិច្ចប្រជុំនេះនឹងពិភាក្សាដាក់ស្នើអនុសាសន៍ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព ដើម្បីដាក់ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង៥១ អនុម័តនៅក្នុងប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ។

កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នាឆ្នាំ២០២០ តែដោយសារបញ្ហាកូវីដ-១៩ ត្រូវបានលើកទៅធ្វើនៅឆ្នាំ ២០២១វិញ ប្រជុំតាមប្រព័ន្ធវីដេអូវិញ ដើម្បីរក្សាគម្លាតសុវត្ថិភាពសង្គម ក្នុងការទប់ស្កាត់ការចម្លងកូវីដ-១៩ ដែលនឹងផ្តោតលើប្រធានបទសំខាន់ៗដូចជា ៖

១ . បន្ទុករបស់ពិភពលោកនៃវិបត្តិជំងឺកូវីដ-១៩ អភិក្រម ពហុវិស័យ គោលនយោបាយ និងអនុសាសន៍សម្រាប់ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព។

២ . យន្តការរបស់អាស៊ី-អឺរ៉ុប សម្រាប់ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព

៣ . កាលានុវត្ត ភាពសម្រាប់កិច្ចសហប្រតិបត្តិការ

៤ . ការស្នើអនុសាសន៍សម្រាប់ការប្រយុទ្ធប្រឆាំងនឹង ឱសថក្លែងក្លាយ និង អន់គុណភាពជូនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣។​

សូមមើលសេចក្តីជូនព័ត៍មានដូចខាងក្រោម៖

ប្រភព៖ ក្រសួងសុខាភិបាល

មតិយោបល់
អត្ថបទពេញនិយម