• 2020-09-29 09:36:56
  • ព័ត៌មាន

ដើមឈើជិត១០០ដើម ដួលរលំដោយសារភ្លៀង និងខ្យល់កន្ទ្រាក់

  • 2020-09-29 09:36:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីឲ្យសោភ័ណភាពបានប្រសើរឡើងវិញនៅក្នុងឧទ្យានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានធ្វើការកាត់សម្អាតដើមឈើដែលដួលរលំដោយសារភ្លៀង និងខ្យល់កន្ទ្រាក់ក្នុងរដូវវស្សាឆ្នាំនេះបានចំនួន៩៧ដើម ដែលដើមឈើទាំងនោះមានមុខកាត់ពី១០ស.ម ដល់៧០ស.ម និងស្ថិតនៅតាមទីតាំងផ្សេងៗគ្នាដូចជា៖

  • នៅតាមផ្លូវវង់ធំ ចំនួន១១ដើម រួមមាន ដើមសិរមាន់ ដើមក្រាយ ដើមត្រសេក ដើមស្លាក្រពុល ដើមខ្ចាស់ ដើមក្រឡាញ់ ដើមជម្ពូ និងដើមត្រាច។

  • ក្នុងបរិវេណអង្គរធំ ចំនួន២៤ដើម រួមមាន ដើមពភ្លា ដើមច័នទំពាំង ដើមស្លែង ដើមកំពីងរាជ ដើមអង្កាញ់ ដើមសង្កែ ដើមឈើទាល ដើមស្នាយ និងដើមស្រឡៅ។

  • នៅបរិវេណប្រាសាទព្រះខ័ន ចំនួន៤ដើម រួមមាន ដើមឈើទាល ដើមខ្នារ និងដើមមៀនព្រៃ។

  • នៅបរិវេណប្រាសាទភ្នំបាខែង ចំនួន៤ដើម រួមមាន ដើមក្រឡាញ់ ដើមត្រមែង ដើមសិរមាន់ និងដើមស្លែង។

  • តំបន់រលួស ចំនួន៧ដើម រួមមាន ដើមឈើទាល ដើមស្តៅ ដើមអំពិល ដើមកន្ទ្រៀក និងដើមស្វាយចន្ទី។

  • នៅបរិវេណប្រាសាទអង្គរវត្ត និងតំបន់ជុំវិញ ចំនួន១៣ដើម រួមមាន ដើមក្រឡាញ់ ដើមស្នាយ ដើមគ ដើមក្ងោក ដើមក្រឡាញ់ ដើមត្រសេក ដើមឈើទាល ដើមរំដួល ដើមស្នូល ដើមចាមរី និងដើមសង្កែ។

  • នៅខាងលិចប្រាសាទតានៃ និងប្រាសាទតាកែវ ចំនួន២ដើម រួមមាន ដើមត្រសេក និងដើមឈើទាល។

  • នៅបរិវេណប្រាសាទបន្ទាយប្រី និងប្រាសាទប្រី ចំនួន៤ដើម រួមមាន ដើមអាកាស្យា ដើមចំបក់ និងដើមក្របៅ។

  • ខាងត្បូងប្រាសាទប្រែរូបមាន ដើមសង្កែចំនួន១ដើម

  • នៅបរិវេណស្រះស្រង់ ប្រាសាទបន្ទាយក្តី និងប្រាសាទតាព្រហ្ម ចំនួន១៣ដើម រួមមាន ដើមកន្ធុំថេត ដើមពង្រ ដើមឈើទាល ដើមត្រយឹង ដើមបង្កូវដំរី ដើមស្តៅ ដើមស្វាយគគីត ដើមពពូល ដើមអង្កោលដើមសង្កែ និងដើមពភ្លា។

  • នៅប្រាសាទវត្តអធ្វារមាន ដើមដូនកាយចំនួន១ដើម

  • នៅប្រាសាទនាគព័ន្ធ ចំនួន២ដើម រួមមាន ដើមគ្រញូង និងដើមដោះក្របី។

  • នៅបរិវេណប្រាសាទបន្ទាយស្រី ចំនួន៧ដើម រួមមាន ដើមឈើទាល ដើមពង្រ ដើមក្រឡាញ់ ដើមខ្ចាស់ និងដើមសង្កែ។

  • តាមបណ្តោយផ្លូវហ្សាដឺហ្គោល ដល់ស្ពានអង្គរ និងប្រាសាទក្រវ៉ាន់ ចំនួន៥ដើម រួមមាន ដើមខ្នារ ដើមពោធិ៍ ដើមថ្កូវ ដើមស្នូល និងដើមពង្រ។

ប្រភព៖ អាជ្ញាធរជាតិអប្សរា

មតិយោបល់
អត្ថបទពេញនិយម