• 2020-09-30 07:43:36
  • ព័ត៌មាន

មិនសរសើរ មិនបាន! គ្រូពេទ្យមួយក្រុម ដើរកាត់តាមព្រៃភ្នំ យកវ៉ាក់សាំង ចាក់អោយ កុមារនិងស្ត្រី នៅភូមិដាច់ស្រយាល

  • 2020-09-30 07:43:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីនៅមណ្ឌលសុខភាពចំរើន បានចុះផ្តល់ថ្នាំបង្ការ ជំងឺ១១មុខ ដល់ស្ត្រី និងកុមារ នៅក្នុងភូមិដាច់ស្រយាល (សហគមន៌ងាយរងគ្រោះ) ដែលមានទីតាំង នៅភូមិខ្នងភ្នំត្បែង ឃុំ រអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

កាលពីថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០ មានការចែកចាយរូបភាព នៃការឡើងភ្នំ ដើម្បីយកវ៉ាក់ស៊ាំង ទៅចាក់ជូនកុមារ និងស្រ្តី នៅសហគមន៌ងាយរងគ្រោះ ដែលជាសកម្មភាពរបស់មន្ត្រី មណ្ឌលសុខភាពមួយ នៅក្នុងខេត្តព្រះវិហារ។

ដោយទីនោះ ជាភូមិដាច់ស្រយាល ក្រុមគ្រូពេទ្យ ត្រូវដើរឡើងភ្នំ ដើរកាត់តាមព្រៃ ដោយការថ្មើរជើង ដើម្បីយកថ្នាំបង្ការ ទៅចាក់ជូនដល់កុមារ និងស្ត្រី ដែលរស់នៅក្នុងភូមិនោះ នេះបង្ហាញយ៉ាងច្បាស់ពីលះបង់ ក្នុងនាមជាគ្រូពេទ្យ (បុគ្គលិកសុខាភិបាល) ចំពោះអ្នកជំងឺរបស់ពួកគេ៕

សកម្មភាព នៃការផ្តល់ថ្នាំបង្ការ ដល់កុមារ និងស្រ្តី ក្នុងភូមិដាច់ស្រយាល

ប្រភព ៖ មន្ទីរសុខាភិបាល ខេត្តព្រះវិហារ

អត្ថបទ៖​ Art

មតិយោបល់