• 2020-09-30 08:14:43
  • ព័ត៌មាន

ព្រះ​មហាក្សត្រ​គុយវែត​ Sabah Al-Ahmad សោយ​ទិវង្គត​នៅ​ព្រះជន្ម​៩១​ព្រះវស្សា​

  • 2020-09-30 08:14:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​មហាក្សត្រ​ Sabah Al-Ahmad នៃ​ប្រទេស​គុយវែត​បាន​យាង​សោយទិវង្គត​នៅ​ជន្មាយុ​៩១​ព្រះវស្សា​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ នៅមន្ទីរពេទ្យ​​រដ្ឋ​មីនីសូតា​ សហរដ្ឋ​អាមេរិក​។​

ព្រះអង្គ​​បាន​ឡើង​គ្រងរាជ្យ​កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មករា​ ឆ្នាំ​២០០៦។ រដ្ឋាភិបាល​គុយវែត​បាន​ឲ្យ​ដឹង​ថា​ព្រះអនុជរបស់ទ្រង់​ដែល​​​ជា​រជ្ជទាយាទ​គឺ​ព្រះអង្គម្ចាស់ Nawaf Al-Ahmad ​នឹង​​ធ្វើជាអ្នកស្នងរាជ្យបន្ត ​ហើយ​ទូទាំង​ប្រទេស​​បាន​ប្រកាស​កាន់ទុក្ខថ្នាក់ជាតិ​រយៈពេល ៤០​ថ្ងៃ។ ​

Sabah Al-Ahmad ជា​ក្សត្រ​មាន​កិត្តិនាម​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​ថា​ជាមេដឹកនាំឈ្លាសវៃ បានជួយដឹកនាំប្រទេសទ្រង់ឆ្លងកាត់ការលុកលុយពីអ៊ីរ៉ាក់ក្នុងឆ្នាំ ១៩៩០ ការជាប់គាំងនៅក្នុងទីផ្សារប្រេងសកល និង​ជាអ្នកសម្រុះសម្រួលដើម្បីដោះស្រាយវិបត្តិអាក្រក់បំផុតមួយចំនួននៅតំបន់ឈូងសមុទ្រពែក្សជា​ដើម​៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់