• 2020-10-01 06:58:17
  • ព័ត៌មាន

​ក្មេង​ប្រុស​ម្នាក់​​ពាក់​តុក្កតា​ដើរ​សម្ដែង​តាម​ផ្លូវ ឆ្ងាយ​ពី​ផ្ទះ​ជាង​១០​គីឡូ​ព្រោះ​តែ​រឿង​គួរ​ឲ្យ​អាណិត​​មួយ​​

  • 2020-10-01 06:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​ដ៏​កម្សត់​របស់​​ក្មេង​ប្រុស​ម្នាក់​បាន​ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ដោយ​សារ​ការ​តស៊ូ​អត់ធ្មត់​ និង​ប្រឹងប្រែង​រក​ស៊ុត​ចិញ្ចឹម​គ្រួសារ​ទាំង​វ័យ​ក្មេង។​

គេ​មាន​ឈ្មោះ​ថា Rehan មាន​អាយុ​ទើប​តែ​៩​ឆ្នាំ ប៉ុណ្ណោះ​ហើយ​ត្រូវ​ដើរ​១០​គីឡូ​ម៉ែត្រ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ធ្វើ​ការ​ រក​លុយ​ផ្គត់ផ្គត់​ជីវភាព។​

Rehan ត្រូវ​ធ្វើ​ការ​ជា​អ្នក​ពាក់​តុក្កតា​សម្ដែង​ចែក​រំលែង​ភាព​រីករាយ​ដល់​អ្នក​ដទៃ​ ទាំង​ដែល​ខ្លួន​ឯង​មិន​ដែល​ស្គាល់​ភាព​រីករាយ​ថា​ជា​អ្វី​នោះ​ទេ។​ កុមារា​រូបនេះ​សម្តែង​ដើម្បី​រក​ប្រាក់​បង់​ថ្លៃ​សាលា​, ថ្លៃ​ផ្ទះ​ និង​មើល​ជំងឺ​ម្ដាយ​ដែល​កំពុង​ឈឺ។ រូប​គេ​បាន​និយាយ​ថា​មួយ​ថ្ងៃ​អន់​បំផុត​ក៏​គេ​ត្រូវ​រក​ប្រាក់​ យ៉ាង​ហោច​អាច​ទិញ​អង្ករ​មួយ​កំពុង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ។​

រឿងរ៉ាវ​របស់​ Rehan បាន​ធ្វើ​ឲ្យ​រំជួល​ចិត្ត​ពី​អ្នក​លេង​បណ្ដាញ​សង្គម​ពេញ​ប្រទេស​ឥណ្ឌូនេស៊ី​ និង​ប្រទេស​ដទៃ​ទៀត​ដែល​បាន​ដឹង​ពី​ជីវិត​នៃ​ការ​តស៊ូ​របស់​កុមារ​វ័យ​មិន​ដល់​១០​ឆ្នាំ​រូប​នេះ ខណៈ​កុមារ​មួយ​ចំនួន​នៅ​វ័យ​ដូច​ Rehan មិន​ទាន់​ទាំង​ឈប់​ឲ្យ​ម្ដាយ​ឪពុក​បញ្ចុក​បាយ​ផង​៕

ប្រភព៖ Coconuts Bangkok ប្រែសម្រួល៖ សៀនហួរ

មតិយោបល់