• 2020-10-01 04:16:27
  • ព័ត៌មាន

វិធីបំបាត់ក្លិនមាត់មិនល្អ បង្កើតភាពស្និទ្ធស្នាល

  • 2020-10-01 04:16:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគមន៍ធ្មេញអាមេរិក (American Dental Association) និយាយថា ប្រហែលពាក់កណ្តាលនៃមនុស្សពេញវ័យមានបញ្ហាខ្យល់ដង្ហើមមិនល្អ នៅចំណុចខ្លះក្នុងឆាកជីវិតរបស់ពួកគេ។

បញ្ហាវេជ្ជសាស្ត្រ ដែលគេហៅថា ក្លិនស្អុយមាត់ (halitosis) វាច្រើនតែបណ្តាលមកពីការបរិភោគអាហារដែលមានផលប៉ះពាល់ ការជក់បារី ឬបញ្ហាស្ងួតមាត់។

ដើម្បីជួយកម្ចាត់ដង្ហើមមិនល្អ សមាគមន៍ធ្មេញអាមេរិក (American Dental Association) បានណែនាំថា ៖

  • ដុសធ្មេញ ២ ដងក្នុងមួយថ្ងៃ
  • ខ្ពុរមាត់ជាមួយទឹកសម្អាតជារៀងរាល់ថ្ងៃ
  • ប្រើអំបោះរូសធ្មេញ
  • កោសសម្អាតអណ្តាត
  • ប្រើទឹកមាត់នៅពេលចាំបាច់
  • ធ្វើឱ្យមានទឹកមាត់ ដោយការទំពារអាហារ
  • សម្អាតធ្មេញឱ្យបានទៀងទាត់
  • ឈប់ជក់បារី
  • ទៅជួបពេទ្យធ្មេញឱ្យបានទៀងទាត់ យ៉ាងហោចណាស់ ១ ឆ្នាំម្តង
  • កុំញ៉ាំអាហារមានក្លិនមាត់ខ្លាំងញឹកញាប់ដូចជាខ្ទឹមជាដើម៕

ប្រភព៖ Health.com.kh កែសម្រួលដោយ ៖ ឈឹម សៅភារ៉ា

មតិយោបល់