• 2020-10-02 05:25:42
  • ព័ត៌មាន

ក្តៅៗ! ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងភរិយា ឆ្លងកូវីដ១៩

  • 2020-10-02 05:25:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០ នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងភរិយា Melania Trump បានធ្វើតេស្តរកឃើញថាឆ្លងជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់ផ្ទាល់ពីប្រធានាធិបតីអាមេរិក ទី៤៥ ខាងលើ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងភរិយា លោកស្រី Melania Trump

លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា "Melania និងខ្ញុំ បានធ្វើតេស្តរកឃើញជំងឺកូវីដ១៩។ យើងនឹងចាប់ផ្តើមនៅដាច់ដោយឡែកពីគេ។ យើងនឹងឆ្លងផុតវាជាមួយគ្នា!”។

គួររំលឹកឲ្យដឹងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោក ត្រាំ ក៏បានបង្ហោះសារមួយដែរថា "លោកស្រី Hope Hicks (ទីប្រឹក្សាទំនាក់ទំនងសាធារណៈអាមេរិក) ដែលខំធ្វើការគ្មានពេលសម្រាក ទើបតែបានធ្វើតេស្តរកឃើញថាឆ្លងជំងឺកូវីដ១៩។ គួរឲ្យសោកស្តាយ! Melania និងខ្ញុំ កំពុងរង់ចាំលទ្ធផលធ្វើតេស្ត។ ខណៈពេលនេះ យើងនឹងចាប់ផ្តើមនៅដាច់ដោយឡែកពីគេ”៕

លោកស្រី Hope Hicks

ប្រភព៖ CNN ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់