• 2020-10-05 02:00:29
  • ព័ត៌មាន

នៅពេល​រដូវ​ត្រជាក់​មកដល់ ករណី​ឆ្លងកូវី​ដ​១៩​នៅ​សហរដ្ឋ​អាម៉េរិក​កើនឡើង​នៅតាម​រដ្ឋ​

  • 2020-10-05 02:00:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋ​ចំនួន​៩​ នៅ​សហរដ្ឋ​អាម៉េរិក បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​កូវី​ដ​១៩​កើនឡើង​អស់​រយៈពេល​៧​ថ្ងៃ​មកនេះ ភាគច្រើន​គឺ​នៅ​តំបន់​ខាងលិច​ និង​ភាគ​កណ្តាល​ខាងលិច ដែល​អាកាសធាតុ​ត្រជាក់​កំពុង​​បង្ខំ​ឱ្យមាន​សកម្មភាព​ច្រើន​នៅក្នុង​ផ្ទះ​។​

​កាលពី​ថ្ងៃ​សៅរ៍​ទី​០៣​ ខែតុលា នៅ​រដ្ឋ​ចំនួន​៤​ គឺ​រដ្ឋ Kentucky រដ្ឋ​Minnesota រដ្ឋ​Montana និង រដ្ឋ​Wisconsin មាន​ការកើនឡើង​ករណី​ឆ្លង​ថ្មី និង​ករណី​ឆ្លង​ថ្មី​នៅ​ទូទាំង​ប្រទេស​នេះ គឺ​មាន​ជិត​ ៤៩,០០០ នាក់​ដែល​ជា​ចំនួន​ឆ្លង​ខ្ពស់​បំផុត​សម្រាប់​មួយ​ថ្ងៃ​សៅរ៍​នោះ បើ​ធៀប​នឹង​ការឆ្លង​នៅ​ថ្ងៃ​សៅរ៍​នៅក្នុង​រយៈពេល​៧ សប្តាហ៍​កន្លងមក​។​

អភិបាលក្រុង​ New York លោក Bill de Blasio បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៤​ខែតុលាថា​លោក​កំពុង​ត្រៀម​បិទ​អាជីវកម្ម​ដែល​មិន​សំខាន់ៗ​ និង​សាលារៀន​នៅ​សង្កាត់​ចំនួន​៩ ​ដោយ​ចាប់ផ្តើម​បិទ​ពីថ្ងៃ​ពុធ​។​

​អ្នកជំនាញ​ផ្នែក​សុខភាព​បាន​ព្រមាន​ជា​យូរ​មក​ហើយ​ថា​ សីតុណ្ហភាព​កាន់តែ​ត្រជាក់​ជំរុញ​ឱ្យ​មនុស្ស​នៅក្នុង​ផ្ទះ និង​នាំឱ្យ​មាន​ការឆ្លង​រីក​រាលដាល​ នៃ​វីរុស​នេះ​កើនឡើង​។​

​សហរដ្ឋ​អាម៉េរិក រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន​ ៤២,៦០០​នាក់ ​និង​អ្នកស្លាប់​ចំនួន​៧០០​នាក់​ គិត​ជា​មធ្យម​ក្នុង​មួយថ្ងៃៗ បើ​ធៀប​នឹង​ករណី​ឆ្លង​ចំនួន​ ៣៥,០០០​នាក់​ និង​ស្លាប់​ចំនួន​៨០០​នាក់​​កាលពី​ពាក់កណ្តាល​ខែ​កញ្ញា​៕​

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល​៖​សុខា​/sn

មតិយោបល់