• 2020-10-07 03:13:53
  • ព័ត៌មាន

ព្រៃលិចទឹកដ៏ធំល្វឹងល្វើយ នៃតំបន់បុរីអូរស្វាយ ខេត្តស្ទឹងត្រែង លាក់ទុករឿងរ៉ាវប្រវត្តិសាស្ត្រដ៏ជក់ចិត្ត

  • 2020-10-07 03:13:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគមន៍ទេសចរណ៍​បុរី​អូរស្វាយ ត្រូវបានគេស្គាល់ថាជាតំបន់ទេសភាពព្រៃលិចទឹកនៃដងទន្លេមេគង្គ ដែលស្ថិតក្នុងខេត្តស្ទឹងត្រែង។ ដើម្បីទៅដល់សហគមន៍ទេសចរណ៍​បុរីអូរស្វាយ យើងត្រូវធ្វើដំណើរចេញពីក្រុងស្ទឹងត្រែង ប្រមាណជា ៥៨គីឡូម៉ែត្រ ឆ្ពោះទៅកាន់ស្រុកបុរីអូរស្វាយសែនជ័យ ដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំប្រទល់កម្ពុជា-ឡាវ។

មានទីតាំងជាប់ដងទន្លេមេគង្គ និងជាផ្នែកមួយនៃ​តំបន់រ៉ាមសា បុរីអូរស្វាយមានលក្ខណៈពិសេសជាងតំបន់ដទៃទៀត ត្រង់ថានៅទីនេះមានព្រៃលិចទឹកធម្មជាតិដ៏ធំសម្បើម ជាជម្រកដ៏សំខាន់សម្រាប់ជីវចម្រុះច្រើនប្រភេទ។ អ្នកទេសចរ​អាចជិះទូកកម្សាន្តកាត់តាមព្រៃលិចទឹក គយគន់ធម្មជាតិដ៏ស្រស់ត្រកាល និងសត្វស្លាបតូចធំដែលហោះហើរប្រដេញគ្នាគួរឲ្យជក់ចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទេសចរណ៍ក៏អាចចែវទូកកាយាក់លេងកម្សាន្តផងដែរ។ សម្រាប់សេវាកម្មទេសចរណ៍នៅទីនេះ សហគមន៍បានរៀបចំផ្ទះស្នាក់ និងរៀបចំចម្អិនម្ហូបជូន តាមការកុម្ម៉ង់ផងដែរ។

បុរីអូរស្វាយបច្ចុប្បន្ន ជាតំបន់អេកូទេសចរណ៍មែនពិត ប៉ុន្តែកាលពី៦ទសវត្សមុន បុរីអូរស្វាយគឺជាតំបន់ភូមិសាស្រ្ដដ៏សំខាន់មួយរបស់កម្ពុជា។ ព្រះបាទនរោត្ដម ព្រះសីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់បានបង្កើតបុរីអូរស្វាយឡើង នៅដើមទសវត្សឆ្នាំ ១៩៦០ ដើម្បីការពារព្រំដែនកម្ពុជា​ ពីប្រទេសជិតខាង។ ស្លាកស្នាមប្រវត្តិសាស្រ្ដរបស់ព្រះអង្គ បានបន្សល់ទុករហូតសព្វថ្ងៃ តាមរយៈស្ដូបអនុស្សាវីយ៍មួយ សង់នៅក្រោមដើមពោធិ៍ដ៏ត្រឈឹងត្រឈៃ ក្នុងភូមិសាស្រ្ដបុរីអូរស្វាយតែម្ដង។

សូមទស្សនា​វីដេអូពីកម្មវិធីផ្លូវទៅស្រុក វគ្គ៣ ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

មតិយោបល់