• 2020-10-07 04:12:17
  • ព័ត៌មាន

អគ្គិសនីកម្ពុជា ស្រាយបំភ្លឺ បញ្ហាទាក់ទង ការដាក់លក់ ឧបករណ៌ សន្សំសំចៃភ្លើង (Energy Saving Box) ក្នុងបណ្តាញ សង្គមហ្វេសប៊ុក

  • 2020-10-07 04:12:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃនេះ មានការដាក់លក់យ៉ាងច្រើន នូវឧបករណ៌ សន្សំសំចៃភ្លើង យ៉ាងច្រើននៅតាមបណ្តាញសង្គមហ្វេសប៊ុក ដែលអាចបង្កអោយមានផលប៉ះពាល់ដល់បងប្អូន ដែលជាវយកទៅប្រើប្រាស់ នៅក្នុងគេហដ្ឋាន ក៏ដូចជាតាមទីកន្លែងចាំបាច់នានា។

អគ្គិសនីកម្ពុជា បានធ្វើការពន្យល់ អំពីផលិតផល សន្សំសំចៃភ្លើង ១ប្រភេទ ដែលមានឈ្មោះថា Energy Saving Box ឬ Electricity Saving Box ដែលត្រូវបានដាក់លក់នៅក្នុងសង្គមហ្វេសប៊ុក របស់ក្រុមហ៊ុន១ដែលមានឈ្មោះថា Cambodia Green Energy និងផេកមួយចំនួនទៀត នៅលើបណ្តាញសង្គមហ្វេសប៊ុក ថា តាមការគាស់ពិនិត្យ ខាងក្នុងឧបករណ៍នេះ ឃើញមានតែបរិក្ខារអគ្គិសនីមួយប្រភេទ ដែលភាសាបច្ចេកទេសអគ្គិសនីគេហៅថា កុងដង់ សាទ័រ មួយគ្រាប់តូចប៉ុណ្ណោះ ដែលអាចទិញបាននៅទីផ្សារក្នុងតម្លៃប្រហែល២ដុល្លារប៉ុណ្ណោះ។ កុងដង់សាទ័រ គឺជាឧបករណ៍សម្រាប់ភ្ជាប់បន្ថយថាមពលអសកម្ម (Reactive Power) និងបន្ថយការធ្លាក់តង់ស្យុង ដែលកើតឡើងដោយសារការប្រើប្រាស់អគ្គិសនីច្រើន ប៉ុន្តែការយកកុងដង់សាទ័រមួយគ្រាប់តូចមកថា ជាការសន្សំសំចៃដូច្នេះ គឺជាការបោកប្រាស់ទាំងស្រុង។

អគ្គិសនីកម្ពុជាពន្យល់ថា «ជារួមឧបករណ៍ដែលបានផ្សព្វផ្សាយខាងលើនេះ ពុំអាចជួយអ្វីបានទាំងអស់ដល់អ្នកប្រើប្រាស់អគ្គិសនី នៅកម្ពុជា ការផ្សព្វផ្សាយខាងលើគ្រាន់តែមានចេតនាបន្លំ និងបោកប្រាស់ កេងយកចំណេញពីការលក់ផលិតផល នេះនៅកម្ពុជាប៉ុណ្ណោះ»៕

សូមអានបញ្ជាក់បន្ថែមរបស់អគ្គិសនីកម្ពុជា៖

អត្ថបទ ៖​ Art

មតិយោបល់