• 2020-10-08 05:22:37
  • ព័ត៌មាន

ជិតមួយអាទិត្យហើយ ដែលកម្មករ ស៊ិនទ្រី ធ្វើកូដកម្ម មិនព្រមចេញប្រមូលសម្រាម

  • 2020-10-08 05:22:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាមកកស្ទះ គ្រប់ទីកន្លែង ក្នុងទីក្រុងភ្នំពេញ គ្មានកម្មករប្រមូល បន្ទាប់ពីការធ្វើកូដកម្ម។

កាលពីល្ងាច ថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២០ កម្មករប្រមូលសម្រាម របស់ក្រុមហ៊ុន ស៊ីនទ្រី បានធ្វើកូដកម្ម ដោយមិនចេញប្រមូលសម្រាម រហូតមកដល់ថ្ងៃនេះ ជិត១សប្តាហ៌ហើយ ដែលបណ្តាលអោយមានការកកស្ទះ សម្រាមនៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ។

ចំពោះការធ្វើកូដកម្មមួយនេះ គឺពួកគាត់ទាមទារ អោយក្រុមហ៊ុន ស៊ីនទ្រី ដោះស្រាយនូវរឿងមួយចំនួន ៖ ១. ប្រាក់បំណាច់អតីតភាពការងារ ២. ប្រាក់សំណងជំងឺចិត្ត ៣. ប្រាក់ជួសការជូនដំណឹងមុន ៤. ប្រាក់ខែចុងក្រោយ ៥. ការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសេសសល់

លក្ឋណ្ឌទាមទារខាងលើ អាចសម្រេចទៅបាន លុះត្រាណាតែកម្មករ ត្រូវបានក្រុមហ៊ុនបញ្ឈប់ការងារ មិនមែនកំពុងដំណើរការការងារ ដូចរាល់ថ្ងៃនេះទេ។ នេះបើយោងតាម ច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្ត។ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវ ដល់បងប្អូនកម្មករ ទាំងអស់អោយត្រឡប់មកធ្វើការវិញ យ៉ាងយូរត្រឹមថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២០ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបច្បាស់លាស់ណាមួយ អំពីការត្រឡប់ទៅធ្វើការវិញរបស់ពួកគាត់នោះទេ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងភ្នំពេញ បានប្រាប់មកកាន់ Sabay តាមរយៈសារអេឡិចត្រូនិកថា យើងកំពុងធ្វើការលើរឿងនេះហើយ ទាំងការសម្របសម្រួល ជាមួយកម្មករ ដែលធ្វើកូដកម្ម ទាំងការអន្តរាកមន៌ ប្រមូលកើបសម្រាមក្នុងទីក្រុង

រដ្ឋបានរាជធានីភ្នំពេញ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាវេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាម អោយបានត្រឹមត្រូវតាមកាលកំណត់។ មួយវិញទៀត រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងចាត់វិធានការ ប្រើប្រាស់រថយន្តដឹកសម្រាមផ្ទាល់ និងអោយអាជ្ញាធរខណ្ឌទាំង១៤ បញ្ចេញម៉ូតូកង់បីដឹកសម្រាម និងកម្លាំងប្រមូលសម្រាម តាមូលដ្ឋានរបស់ខ្លួន៕

សកម្មភាពប្រមូលសំរាមគ្រប់សង្កាត់ខណ្ឌ​ ក្នុងរាជធានីភ្នំពេញ
សកម្មភាពប្រមូលសំរាម
សកម្មភាពប្រមូលសំរាម

ប្រភព៖រដ្ឋាករស្វយ័ត គ្រប់គ្រង សំរាម និងសំណល់រឹង រាជធានីភ្នំពេញ

អត្ថបទ៖​ Art

មតិយោបល់