• 2020-10-12 07:31:09
  • ព័ត៌មាន

ឧកញ៉ា ឡេង ណាវ៉ាត្រា ដោះស្រាយបញ្ហាសំរាម ដោយការរើសបុគ្គលិក ប្រាក់ខែ មិនតិចជាង ៤០០ដុល្លារ

  • 2020-10-12 07:31:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ប្រកាសជ្រើសរើសបុគ្គលិកច្រើននាក់ ដោយអោយប្រាក់ខែ យ៉ាងតិច៤០០ដុល្លារ ក្នុង១ខែ។

លោកឧកញ្ញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះ នៅក្នុងផេករបស់លោកមុននេះបន្តិចថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ត្រូវការជ្រើសរើសបុគ្គលិក ដូចខាងក្រោម ៖

  • តៃកុងគ្រឿងចក្រសាស័រ ចូកសំរាម ប្រភេទតូច ចំនួន45នាក់ (វេនថ្ងៃប្រាក់ខែ400ដុល្លារ វេនយប់ប្រាក់ខែ 500ដុល្លារ)

  • កម្មករដើរតាមសាស័រ ចំនួន300នាក់ (វេនថ្ងៃប្រាក់ខែ 350ដុល្លារ វេនយប់ 400ដុល្លារ)

  • ត្រូវការជួលឡានប៉ែនបន្ទាន់ (វេនថ្ងៃមួយខែ1500ដុល្លារវេនយប់1700ដុល្លារ) មួយថ្ងៃធ្វើការ10ម៉ោង ចំនួន 80គ្រឿង ដើម្បីចូលរួមដោះស្រាយការ កកស្ទះសំរាម។​

ការជ្រើសរើសបុគ្គលិក​ផ្នែកសំរាម​នេះ គឺស្របពេលដែល​បុគ្គលិកសំរាម​បាន​ធ្វើបាតុកម្ម ទាមទារផ្ដល់ប្រាក់កម្រៃដល់ពួកគេ ដោយ​ពួកគេ​មិន​ចេញ​ធ្វើការប្រមូលសំរាម ចាប់តាំងពីថ្ងៃទី០២ តុលា កន្លងទៅនេះ។ ការមិនចេញប្រមូលសំរាម​ ធ្វើ​ឲ្យ​កកស្ទះសំរាម​ នៅក្នុងរាជធានី ជាហេតុ​ធ្វើ​ឲ្យរដ្ឋបាល​រាជធានីភ្នំពេញ បាន​បញ្ចេញកម្លាំងប្រមូលសំរាម និងប្រកាសជ្រើសរើសកម្មករជាច្រើននាក់ ដើម្បីបំពេញការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ៕​

អត្ថបទ៖​ Art

មតិយោបល់