• 2020-10-13 06:47:30
  • ព័ត៌មាន

អភិបាលខេត្តតាកែវ និយាយអ្វីខ្លះពីកសិដ្ឋានគិរីសួគ៌ ?

  • 2020-10-13 06:47:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«យើងមានមោទកភាព សម្រាប់អ្នកវិនិយោគទុនតូច-ធំ មកកាន់ខេត្តតាកែវ។ យើងក៏ស្វាគមន៍វត្តមានលើការវិនិយោគការចិញ្ចឹមគោយកទឹកដោះ របស់កសិដ្ឋានគិរីសួគ៌ នៅភ្នំតាម៉ៅ ដែលជួយលើកមុខមាត់មួយកម្រិតទៀតក្នុងខេត្ត ព្រោះជួយដល់ការបង្កើតផលិតផលផង និងបង្កើតការងារផង»។ នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ដែលបានប្រាប់អ្នកសារព័ត៌មាន Sabay តាមរយៈទូរសព្ទ កាលពីរសៀលថ្ងៃទី ០១ តុលា ឆ្នាំ២០២០។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ

ឯកឧត្តមបានបន្ដទៀតថា ខេត្តតាកែវ មានសក្កដានុពលខ្ពស់ទាំងវិស័យកសិកម្ម និងឧស្សាហកម្ម ដែលបានស្រូបទាញអ្នកវិនិយោគទុនទាំងតូច និងធំ មករកស៊ីនៅក្នុងខេត្តតាកែវ។ «យើងស្វាគមន៍កសិដ្ឋានគិរីសួគ៌ ដែលមានវត្តមាននៅភ្នំតាម៉ៅ ដោយមកតាមរយៈក្រសួងកសិកម្ម។ យើងគាំទ្រ យើងក៏នឹងជួយជំរុញទីផ្សារដល់អ្នកវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក ដែលមកបណ្ដាក់ទុននៅក្នុងខេត្តមួយនេះ។ តែតាមការកត់សម្គាល់កសិដ្ឋានមួយនេះ គឺកំពុងមានទីផ្សារល្អរួចជាស្រេចហើយ ដោយមើលឃើញថា ហាក់ដូចគ្មានអ្វីជាឧបសគ្គនោះទេ»។

វត្តមានរបស់កសិកដ្ឋានគិរីសួគ៌ គឺជាផ្នែកមួយទៀត ដែលបាន​បង្កើតការងារក្នុងស្រុកផង និងធ្វើ​ឲ្យ​ខេត្តមានមុខមាត់ថ្មីមួយទៀតផង ដោយសារតែគិរីសួគ៌ ជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំជាងគេនៅកម្ពុជា ដែលមានទីតាំង​ស្ថិត​​ក្នុងខេត្តតាកែវ ហើយរំពឹងថា​នឹងមានការវិនិយោគបន្ថែមទៀត នៅក្នុងខេត្តមួយនេះ។ នេះជាការលើកឡើងបន្ថែមពី ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ។

ពូជ​គោ​​យកទឹកដោះ​ដែលនាំចូលពីអូស្រ្ដាលី នៅកសិដ្ឋានគិរីសួគ៌

សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០២០ កសិដ្ឋានគិរីសួគ៌ បាននាំចូលគោអូស្រ្តាលីប្រមាណជាជាង៥០០ក្បាល មកពីប្រទេសអូស្រ្តាលី មកធ្វើការចិញ្ចឹមគោយកទឹកដោះ នៅលើផ្ទៃដី ៣០០ហិចតា នាជ្រលងភ្នំតាម៉ៅ ខេត្តតាកែវ។ ក្រៅពីមានអ្នកជំនាញ​ផ្នែកទឹកដោះគោពីអ៊ីស្រាអែល កសិដ្ឋានក៏បានផ្ដល់ការងារ​ដល់អ្នកភូមិ​ប្រមាណជា​ ៨០នាក់ផងដែរ។

គិតមកដល់ពេលនេះ ​ទឹកដោះគោសុទ្ធ ១០០% និងយ៉ាអួដែលផលិត​ចេញពីកសិដ្ឋានគិរីសួគ៌ បាន​ចាប់ផ្ដើមចរាចរទីផ្សារហើយ។ សម្រាប់ទឹកដោះគោសុទ្ធ មាន ២ជម្រើស គឺដបតូចចំណុះ ៨៣០មីលីលីត្រ និងដបធំ ចំណុះ ២លីត្រ។ ប្រិយមិត្ត​អាចរកទិញទឹកដោះគោសុទ្ធ និងយ៉ាអួគិរីសួគ៌ នៅតាមផ្សារទំនើបមួយចំនួនដូចជា ផ្សារម៉ាក្រូ, ផ្សារទំនើបឡាក់គីគ្រប់សាខា (រួមទាំង២សាខានៅខេត្តសៀមរាប និង១សាខានៅបាត់ដំបង), ផ្សារ Fair Plus ទាំង ៥សាខា (រួមទាំងខេត្តកំពង់ចាម និងកំពត), ផ្សារបាយ័ន ៧មករា, ផ្សារបាយ័នទួលគោក, ផ្សារបាយ័នជ្រោយចង្វារ, ផ្សារទំនើបស៊ូភើស្ត័រភ្នំពេញថ្មី ផ្សារទំនើបអារ៉ូណា និងផ្សារ NC ជាដើម។ ប្រភពពីក្រុមហ៊ុនបានបញ្ជាក់ថានឹងមានការដាក់លក់នៅតាមផ្សារជាច្រើនទៀត ជាបន្តបន្ទាប់ផងដែរ។

ដើម្បីបានដឹងពីព័ត៌មានផ្សេងៗបន្ថែមទៀតពីទឹកដោះគោសុទ្ធគិរីសួគ៌ សូម​ចុច​ Like ទំព័រហ្វេសប៊ុក Kirisu Farm តាមដំណរភ្ជាប់នេះ https://www.facebook.com/kirisufarm

ទឹកដោះគោ និងយ៉ាអួគិរីសួគ៌ កំពុងមានវត្តមាននៅលើទីផ្សារ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់