- 2020-10-14 09:46:05
- ព័ត៌មាន
ដំណឹងល្អ ! ចាប់ពីថ្ងៃនេះទៅ កម្មករប្រមូលសំរាម ព្រមព្រៀងចូលបំរើការងារវិញហើយ
- 2020-10-14 09:46:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ ! ចាប់ពីថ្ងៃនេះទៅ កម្មករប្រមូលសំរាម ព្រមព្រៀងចូលបំរើការងារវិញហើយ
ចន្លោះមិនឃើញ
ឯកឧត្តម ហង្ស ហេម អគ្គលេខាធិការរង នៃ អគ្គលេខាធិការដ្ឋាន គ.ក.ប បានចុះធ្វើការសម្របសម្រួល និងដោះស្រាយករណីកូដកម្ម បាតុកម្ម នៅក្រុមហ៊ុន ស៊ីន ទ្រី (ខេមបូឌា) មានទីតាំងស្ថិតនៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ម្ចាស់សហគ្រាសឈ្មោះ ខេម. ស៊ីឌី គ្រុប តំណាងដោយ លោក សុខ ហួត ។ មានបងប្អូនកម្មករនិយោជិតសរុបចំនួនប្រមាណ ២,១៥០នាក់ បានចាប់ ផ្តើមធ្វើកូដកម្មចាប់ពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន។ មានសហជីពដែលមានបញ្ចិកាចំនួន០១ គឺ សហជីពកម្មករនិយោជិតវិស័យទេសចរណ៍ នៃក្រុមហ៊ុន ស៊ីនទ្រី (ខេមបូឌា)។
បន្ទាប់ពីបានសម្របសម្រួល និងដោះស្រាយរួចមក អង្គប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖
១. ឯកភាពយកសំណើរបស់កម្មករនិយោជិតរបស់ក្រុមហ៊ុន ស៊ីនទ្រី មកធ្វើការដោះស្រាយ ដោយក្រុមហ៊ុន ស៊ីន ទ្រី ឯកភាពនិងបញ្ចប់កិច្ចសន្យាការងារជាមួយកម្មករនិយោជិត នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ហើយទទួលដោះ ស្រាយ បើកប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិតស្របតាមច្បាប់ស្តីពីការងារ ។
២, ប្រាក់បំណាច់ទូទាត់ និងអត្ថប្រយោជន៍ផ្សេងៗ ដែលបានបញ្ចប់កិច្ចសន្យាការងារនេះ និងត្រូវបើកជូនកម្មករ និយោជិតយ៉ាងយូរនៅសប្តាហ៍ទីពីរ ខែកុម្ភៈ ឆ្នាំ២០២១ ដោយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាចំនួនទឹកប្រាក់ ដែល ត្រូវទូទាត់នេះ ដោយកាត់យកពីកញ្ចប់ប្រាក់សំណងសម្រាប់រំលត់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ស៊ីនទ្រី ។
៣, ចំពោះថ្ងៃធ្វើកូដកម្មពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុនរក្សាប្រាក់ឈ្នួល អោយនៅដដែល (លើកលែងតែថ្ងៃអាទិត្យ ក្រុមហ៊ុនមិនផ្តល់ប្រាក់ឈ្នួលទេ) ដោយឡែកកូដកម្មចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុនមិនផ្តល់ប្រាក់ឈ្នួលដោយអនុវត្តតាមច្បាប់ស្តីពីការងារ។
៤, ចាប់ពីថ្ងៃនេះតទៅកម្មករនិយោជិតធ្វើកូដកម្ម ឬបាតុកម្ម ក្រុមហ៊ុនពុំផ្តល់ប្រាក់ឈ្នួលទេ ដោយអនុវត្តតាម ច្បាប់ស្តីពីការងារ ។
៥, បងប្អូនកម្មករនិយោជិតទាំងអស់ឯកភាពនាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីម៉ោង១៥:០០ នាទី ថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ តាមវេណតាមក្រុមរបស់ខ្លួន ។
សូមមើលសេចក្តីសម្របសម្រួលដូចខាងក្រោមនេះ ៖