• 2020-10-16 08:26:24
  • ព័ត៌មាន

ក្រសួងសុខាភិបាល បដិសេធ និងច្រានចោលការព្យាបាលជំងឺ ភូតភរ កុហក របស់គ្រូបុរាណម្នាក់

  • 2020-10-16 08:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុង ចំពោះវិធីព្យាបាលជំងឺមិនត្រឹមត្រូវ ភូតភរ កុហក បោកប្រាស់ របស់ គ្រូបុរាណ Chea Sokheng នៅលើបណ្តាញសង្គមហ្វេសប៊ុកដែលមានគណនេយ្យឈ្មោះ Chea Sokheng ដែលពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល គ្មានជំនាញវិជ្ជាជីវៈវេជ្ជសាស្ត្រត្រឹមត្រូវ មិនគោរពច្បាប់ស្ដីពីអ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល និងមិនគោរពក្រមសីលធម៌គ្រូពេទ្យ ដែលបានឈរពិនិត្យហ្វីល និងព្យាបាលអ្នកជំងឺទាំងខ្លួនមិនមានជំនាញ ពេទ្យទាល់តែសោះ។

ដូចនេះ ក្រសួងសុខាភិបាលសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំជឿតាមការ ឃោសនា ភូតភរ កុហក បោកប្រាស់ របស់គ្រូបុរាណ Chea Sokheng បែបនេះតទៅទៀត ព្រោះវាធ្វើឱ្យប៉ះពាល់ទៅដល់ សុខភាពរបស់បងប្អូន។

ក្រសួងសុខាភិបាល សូមគ្រូបុរាណ Chea Sokheng បញ្ឈប់ការផ្សព្វផ្សាយ និងទង្វើបែបនេះជាបន្ទាន់ និងសូម ឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយចាត់វិធានការយ៉ាងតឹងរឹង និងម៉ឺងម៉ាត់បំផុត ចំពោះគ្រូបុរាណ Chea Sokheng នេះទៅ តាមផ្លូវច្បាប់ជាធរមាន។

ឆ្លើយតបនឹងប្រតិកម្មរបស់ក្រសួងសុខាភិបាល លោកគ្រូ ចាប់សរសៃ បានធ្វើការសូមទោស។ សូមមើលវីដេអូខាងក្រោមនេះ៖

ប្រភព៖ ក្រសួងសុខាភិបាល

មតិយោបល់
អត្ថបទពេញនិយម