• 2020-10-16 08:27:47
  • ព័ត៌មាន

មន្ទីពេទ្យរុស្សី បើកដំណើរការជាថ្មី អគារឆ្លុះក្រពះ ពោះវៀន ដោយបំពាក់ឧបករណ៍កាន់តែទំនើប

  • 2020-10-16 08:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានរៀបចំពិធីសម្ភោធដាក់ឲ្យដំណើរការជាថ្មី នូវអគារឆ្លុះ ក្រពះ ពោះវៀន នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានបំពាក់នូវម៉ាស៊ីនទំនើបថ្មីៗបន្ថែមទៀត ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជូនអ្នកជំងឺ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងលោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងនាយក នាយករង និងនាយផ្នែកគ្រប់ផ្នែកទាំងអស់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

ប្រភព ៖ ហ្វេសប៊ុកផ្លូវការមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

មតិយោបល់
អត្ថបទពេញនិយម