• 2020-10-16 09:14:30
  • ព័ត៌មាន

JCI Cambodia អំពាវនាវថ្នាក់ដឹកនាំ និងសមាជិកសភាយុវពាណិជ្ចករអន្តរជាតិ គៀងគរថវិកា ដើម្បីជួយអ្នកជំនន់ទឹកភ្លៀង

  • 2020-10-16 09:14:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានសភាយុវពាណិជ្ជករអន្តរជាតិ-កម្ពុជាឆ្នាំ២០២០ បានចេញសេចក្តីអំពាវនាវដល់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជាទាំងអស់ ធ្វើការគៀងគរថវិកា តាមសាខារបស់ខ្លួនដើម្បីរៀបចំនូវសំភារៈ និងគ្រឿងឧបភោគ បរិភោគ ចាំបាច់ដើម្បីឧបត្ថម្ភដល់បងប្អូនជនរងគ្រោះដោយសារទឹកជំនន់ដែលកំពុងកើតមានបច្ចុប្បន្ន ដែលយើងនឹង រើសថ្ងៃមួយជាក់លាក់ ព្រមទាំងទីតាំង ដើម្បីចុះចែកអំណោយទៅកាន់ប្រជាពលរដ្ឋប្រមាណជា ១,៤០០ គ្រួសារ និងទៅតាមលទ្ធភាពដែលយើងប្រមូលបានជាក់ស្តែង។

ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ដែល ដឹកនាំសមាជិក សមាជិកាទាំងអស់នឹងចូលរួមសហការឧបត្ថម្ភដល់សភាយុវពាណិជ្ជករអន្តរជាតិ ជាថ្នាក់ -កម្ពុជា ដើម្បីរួមចំនែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយដល់ប្រជាពលរដ្ឋកម្ពុជា (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក ) ។

សូមមើលសេចក្តីអំពាវនាវដូចខាងក្រោមនេះ៖

ប្រភព៖ សភាយុវពាណិជ្ចករអន្តរជាតិ កម្ពុជា

មតិយោបល់