• 2020-10-16 10:38:25
  • ព័ត៌មាន

មាន​ដឹង​អត់! ពី​ដើម​មាន​តែ​ ៣៥រៀល​ខ្មែរ​ទេ ដូរ​បាន ១ដុល្លារ​អាមេរិក

  • 2020-10-16 10:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លុយ​រៀល​យើង​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ ជា​ទូទៅ​ ៤,០០០ ឬ ៤,១០០រៀល ដូរ​បាន ១ដុល្លារ​សហរដ្ឋអាមេរិក តែ​លុយ​ខ្មែរ​យើង​កាល​ពី​ជំនាន់​មុន មាន​តែ ៣៥រៀល​ប៉ុណ្ណោះ អាច​ដូរ​បាន ១ដុល្លារ​អាមេរិក​ហើយ។

សម័យ​នោះ​គឺ​ សម័យ​សង្គមរាស្ត្រនិយម ជំនាន់​ទសវត្ស​ ១៩៦០។ បើ​តាម​ទិន្នន័យ​កត់ត្រា​ដោយ​ធនាគារ​ពិភពលោក អំឡុង​ឆ្នាំ១៩៦០ ដល់​ឆ្នាំ១៩៦៨ លុយ​ ១ដុល្លារ​សហរដ្ឋអាមេរិក ដូរ​បាន ៣៥រៀល​ខ្មែរ។

យ៉ាងណាមិញ ចាប់​ពី​ចុង​ទសវត្ស​ទី ៦០ លុយ​រៀល​ខ្មែរ​ក៏​ចាប់​ផ្ដើម​ធ្លាក់​តម្លៃ​ ដោយសារ​តែ​វិបត្តិសេដ្ឋកិច្ច អស្ថិរភាព​នយោបាយ និង​ជា​ពិសេស​ប្រទេស​យើង​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​ និង​ពុំ​មាន​ម៉ាក្រូ​សេដ្ឋកិច្ច ឬ សេដ្ឋកិច្ច​ថ្នាក់​ជាតិ​ច្បាស់លាស់។

លុះ​នៅ​ឆ្នាំ១៩៩០ ពេល​ដែល​កម្ពុជា​រាង​ស្រួលបួល​បន្តិច លុយ​ ១ដុល្លារ​ដូរ​បាន​ជាង ៤០០រៀល​ខ្មែរ។ នៅ​ពេល​ដែល​អាជ្ញាធរ​អង្គការសហប្រជាជាតិ ឬ អ៊ុនតាក់​ចូល​ស្រុក​ខ្មែរ លុយ​ដុល្លារ​ក៏​ហូរ​ចូល​ក្នុង​ទីផ្សារ​កម្ពុជា ដែល​ធ្វើ​ឲ្យ​អតិផរណា​លុយ​រៀល នោះ​ហើយ​ទើប​ ១ដុល្លារ ដូរ​បាន​ខ្ទង់​ ៤,០០០រៀល​រហូត​ដល់​បច្ចុប្បន្ន​នេះ៕

អាន​បន្ត​៖ មក​ដឹង​ពី​អត្រា​ប្ដូរ​ប្រាក់​ដុល្លារ ទៅ​រៀល តាម​សម័យ​កាល​នីមួយៗ​

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់