• 2020-10-19 03:45:02
  • ព័ត៌មាន

ល្អខ្លាំងណាស់! ដើមត្នោត ៦, ០០០ដើម កំពុងមានវត្តមាន លើទឹកដីសៀមរាប អង្គរ

  • 2020-10-19 03:45:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរយៈពេល៤ឆ្នាំ កន្លងមកនេះ អាជ្ញាធរជាតិអប្សរា បានបណ្តុះ និងដាំដើមត្នោត ចំនួន ៦,០០០ដើម ហើយ ក្នុងរមណីដ្ឋានអង្គរ ដើម្បីផ្តល់ជាប្រយោជន៍​ដល់ប្រជាពលរដ្ឋ ក្នុងរមណីដ្ឋានអង្គរ ក៏ដូចជា បង្កើនទស្សនីយភាពដ៏ល្អស្អាត ក្នុងតំបន់អង្គរផងដែរ។

ដើមត្នោត គឺជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រភេទរុក្ខជាតិ ដែលមានសារសំខាន់ជាទីបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ គ្រប់ផ្នែកទាំងអស់ នៃរុក្ខជាតិនេះអាចប្រើប្រាស់បានទៅតាមតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងអាចប្រើប្រាស់ជាសម្ភារផ្គុំសំណង់ផ្ទះ និងធ្វើជាទូកសម្រាប់ជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកទៀតផង៕

ប្រភព៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អត្ថបទ៖​ Art

មតិយោបល់
អត្ថបទថ្មី