• 2020-10-21 03:07:15
  • ព័ត៌មាន

កុមារមហារីក នៅកម្ពុជា ជាច្រើននាក់ កំពុងត្រូវការជំនួយ

  • 2020-10-21 03:07:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន នៅកម្ពុជា បានបង្កើតយុទ្ធនាការ ដើម្បីស្វែងរកជំនួយ ជួយជីវិតកុមារមហារីក ជាច្រើននាក់ ដែលមានឈ្មោះថា “យុទ្ធនាការ១០,០០០រៀល”។

“ យុទ្ធនាការ១០,០០០រៀល” ជាយុទ្ធនាការ ដែលត្រូវបានបង្កើតឡើង ដើម្បីស្វែងរកជំនួយ ជួយដល់កុមារមហារីក ជាច្រើននាក់ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងព្យាបាល នៅក្នុងមជ្ឈមណ្ឌលដោយផ្ទាល់។

នៅតាមព្រំដែននៃប្រទេសកម្ពុជានាពេលចប្ចុប្បន្ន យើងសង្កេតឃើញថា ចំនួនអ្នកជំងឺមហារីកកុមារកំពុងមានការកើនឡើង ហើយប្រជាជនកម្ពុជា ភាគច្រើននិយមទៅព្យាបាលជំងឺដ៏កាចសាហាវនេះនៅតាមបណ្តាប្រទេសជិតខាងមួយចំនួនដូចជា ប្រទេសថៃ ជាដើម។ សព្វថ្ងៃនេះ កុមារមហារីក នៅក្នុងមជ្ឈមណ្ឌល មានការកើនឡើងរហូតដល់២៦នាក់ ដែលក្នុងនោះមានកុមារ៤នាក់ ជាកុមារដែលមកពីព្រំដែនឡាវ និងថៃ។

កុមារមហារីកដែលបានព្យាបាលជាសះស្បើយ

សូមចូលរួមទាំងអស់គ្នា! ការបរិច្ចាគរបស់បងប្អូន ជាក្តីសង្ឃឹម របស់កុមារមហារីក នៅកម្ពុជា

ប្រភព៖មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន

អត្ថបទ៖​ Art

មតិយោបល់