• 2020-10-21 02:49:13
  • ព័ត៌មាន

យោធា​អង់គ្លេស​ បង្ហាញ​កូន​ដ្រូន​ The Bug មាន​មាឌ​តូច​ តែ​សមត្ថភាព​នឹក​ស្មាន​មិន​ដល់​

  • 2020-10-21 02:49:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The Bug ឬ​ កូនដ្រូន​ល្អិត​កំពុង​ត្រូវ​បាន​កង​យោធា​អង់គ្លេស​អភិវឌ្ឍ​ដើម្បី​ជំនួយ​ដល់​បេសកកម្ម​កងទ័ព​អង់គ្លេស​ សម្រាប់​ប្រើ​ក្នុង​សង្គ្រាម​ជាយថាហេតុ​ណា​មួយ​។​

“កូន​ដ្រូន​ល្អិត” បំពាក់​ដោយ​កាមេរ៉ា នឹង​ត្រូវ​ដាក់​ពង្រាយ​ដោយ​រថក្រោះ​ជា​បច្ចេកវិជ្ជា​សមរភូមិ​ថ្មី​​បង្កើត​ដោយ​អង់គ្លេស​។​ រថក្រោះ Challenger 2 ឬ​រថពាសដែក Warrior នឹង​បើក​ដំណើរការ​ដ្រូន​បញ្ជា​ពី​ចម្ងាយ​នេះ។ The Bug អាច​តាម​ដាន​យានយន្ត​ដែល​កំពុង​ធ្វើ​បំលាស់​ទី អាច​ហោះ​ក្នុង​ល្បឿន ៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។​

ក្រៅ​ពី​នោះ​វា​អាច​កម្ទេច​ទ្វារ​ដោយ​ប្រើ​គ្រឿង​ផ្ទុះ​ ដែល​ជា​សមត្ថភាព​ពិសេស​មួយ​របស់​ដ្រូន​មាឌ​ល្អិត​ ហើយ​វា​នឹង​បង្ហាញ​ថា​អង់គ្លេស​គឺ​ជា​គូ​ប្រជែង​យ៉ាង​ពិត​ប្រាកដ​ជាមួយ​​មហាអំណាច​យោធា​លើ​ពិភពលោក​ដើម្បី​ឧត្តមភាព​បច្ចេកវិជ្ជា​៕

ប្រភព៖ telegraph ប្រែសម្រួល៖ សៀនហួរ

មតិយោបល់