• 2020-10-21 04:33:26
  • ព័ត៌មាន

រមណីយដ្ឋានបុរេប្រវត្តិ ភ្នំក្បាលរមាស នៃខេត្តកំពតយើង កំពុងអង្ទងហៅគីឡូអ្នកផ្សងព្រេង

  • 2020-10-21 04:33:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំក្បាលរមាស គឺជារមណីយដ្ឋានបុរេប្រវត្តិមួយ ដែលកំពុងមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ បុរាណស្ថានមួយនេះ មានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។ អ្នកទេសចរ​អាច​មកកម្សាន្តទីនេះ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៣៣ ចេញពីក្រុងកំពតប្រមាណជា ៧គីឡូម៉ែត្រប៉ុណ្ណោះ។

នៅក្នុងរូងភ្នំដ៏ស្ងប់ស្ងាត់ មានបង្កប់នូវប្រព័ន្ធល្អាងជាច្រើនកន្លែង ដែលធម្មជាតិបាននិមិត្តថ្មក្នុងរូងភ្នំឲ្យមានរូបរាងស្រដៀងសត្វ និងវត្ថុផ្សេងៗ។ ដើរតាមប្រឡោះថ្មដ៏តូចចង្អៀត យើងនឹងទៅដល់ទីតាំងប្រាសាទបុរាណមួយ ដែលមិនមានតួប្រាសាទឈរនៅទៀតឡើយ ដោយយើងអាចមើលឃើញត្រឹមថ្ម និងបំណែកមួយចំនួននៃសំណង់ប្រាសាទដែលបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ។ នៅពីក្រោយទីតាំងប្រាសាទភ្នំនេះ មានបន្សល់ជណ្ដើរថ្មបាក់បែកមួយដែលបុព្ធបុរសខ្មែរបានដាប់ថ្មក្នុងរូងភ្នំនោះធ្វើជាកាំជណ្ដើរតែម្ដង។

ចង់ដឹងថាភ្នំក្បាលរមាស មានអ្វីពិសេសខ្លះទៀត សូមទស្សនា​វីដេអូពីកម្មវិធី ផ្លូវទៅស្រុក វគ្គ៣ ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

មតិយោបល់