• 2020-10-26 02:25:23
  • ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន៖ «ទឹកស្រកភ្លាម ជួសជុលស្ដារផ្លូវ ស្ពានឡើងវិញភ្លាម»

  • 2020-10-26 02:25:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«សភាពការមិនធម្មតា នីតិវិធីមិនធម្មតា ពោលគឺទឹកស្រកភ្លាមចាប់ផ្ដើម​ជួសជុលតផ្លូវ ស្ពាន និងប្រព័ន្ធទឹកភ្លាម ដូចជាប្រឡាយ​ទំនប់ទឹក ជាដើម»។ នេះជា​ការ​លើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន​ ដែលបានលើកឡើងនៅក្នុងពិធី បើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន​ សែន​ បាន​បញ្ជា​ដល់ក្រសួង​ពាក់ព័ន្ធ​ ត្រូវ​ធ្វើកិច្ចជួសជុលផ្លូវ ស្ពាន ប្រឡាយ ឲ្យបាលឿន ដើម្បីសម្រួល​ការលំបាក​របស់ប្រជាជន​ ជាពិសេស​នៅទីជនបទ​។ សម្ដេចបញ្ជាក់​ថា «យើងត្រូវធ្វើការងារ​នេះ​ឲ្យ​លឿន យើង​មាន​ថវិកា គ្រប់គ្រាន់​សម្រាប់​ធ្វើ​កិច្ចការងារ​នេះ»។

សម្ដេច​ក៏​បាន​ក្រើន​រំលឹក​ថា អនុរដ្ឋលេខាធិការ និង​រដ្ឋលេខាធិការ ត្រូវ​ចាប់​ផ្ដើម​ធ្វើការងារ​នេះ​ឲ្យ​ឆាប់រហ័ស ហើយ​សម្ដេច​រង់ចាំមើលថា តើ​ផ្លូវ ស្ពាន ប្រឡាយ​ទឹក នៅតំបន់​ណា​មានការធ្វើការយឺតយ៉ាវ សម្ដេច​នឹង​ចេញ​មុខ​ចុះផ្ទាល់តែម្ដង៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទថ្មី