• 2020-10-26 03:37:57
  • ព័ត៌មាន

"បើ​សិន​អ្នក​ក្ដៅ ដើមឈើ​នឹង​ផ្ដល់​ម្លប់, បើ​សិន​អ្នក​រងគ្រោះ​ដោយ​ទឹក​ជំនន់​ ដើមឈើ​​នឹង​ធ្វើ​ជា​រនាំង​ការពារ​"

  • 2020-10-26 03:37:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើមឈើ​គឺជា​ជម្រក​យ៉ាង​ត្រជាក់ត្រជំ​សម្រាប់​មនុស្ស និង​សត្វ​ដូច​ជា ដើមឈើ​នៅ​តាម​ព្រៃ​ភ្នំ​ជា​ជម្រក​របស់​សត្វព្រៃ​ទាំងឡាយ​ជ្រក​អាស្រ័យ​។

ចំណែក​រុក្ខជាតិ​ដែល​ដុះ​ក្នុងស្រុក ជា​ជម្រក​របស់​សត្វស្រុក​ទាំងឡាយ និង​ជា​ជម្រក​របស់​មនុស្ស​ផង​។ ឯ​ដើមឈើ​ណា​ដុះ​នៅ​តាម​ដងផ្លូវ គឺជា​ទីពឹង​របស់​អ្នកដំណើរ​ចូល​ទៅ​ជ្រក​សម្រាកកាយ បរិភោគ​អាហារ​ដោយ​ក្តី​រីករាយ​នៅ​ក្រោម​ម្លប់ឈើ​នោះ។

  • បើ​សិន​ជា​អ្នក​ក្ដៅ​ ដើម្បី​នឹង​ការពារ​អ្នក​ពី​កម្ដៅ​ព្រះអាទិត្យ

  • បើ​សិន​ជា​អ្នក​រងគ្រោះ​ដោយ​ទឹក​ជំនន់​ ដើម្បី​ជា​រនាំង​ការពារ​អ្នក​

  • បើ​សិន​ជា​អ្នក​ចូលចិត្ត​ផ្លែឈើ​ ដើម​ឈើ​នឹង​ផ្ដល់​ផ្លែ​ឲ្យ​អ្នក​

  • បើ​សិន​ចូលចិត្ត​សត្វ​បក្សី​ និង​សត្វ​ព្រៃ​ ចូរ​ដាំ​ដើមឈើ​ដែល​ជា​ជម្រក​របស់​ពួកវា​

  • បើ​សិន​ស្រឡាញ់​ជីវិត​ ភាវរស់​ លើ​ភព​ផែនដី​ ចូរ​ដាំ​ដើម​ឈើ​ ឲ្យ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន...៕ ​

ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី