• 2020-10-26 05:03:50
  • ព័ត៌មាន

អបអរសាទរ អភិបាលស្រុកបន្ទាយស្រី ទទួលបានបណ្ណសរសើរ ជាប្រតិបត្តិករគំរូប្រចាំឆ្នាំ២០២០

  • 2020-10-26 05:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅប៉ុន្មាននាទីមុននេះ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោកអភិបាលស្រុកបន្ទាយស្រី បានបង្ហោះសារនៅក្នុង ហ្វេសប៊ុករបស់លោកថា « ជាមោទកភាពមួយសម្រាប់រដ្ឋបាលស្រុកបន្ទាយស្រី ដែលត្រូវបានទទួលស្គាល់ជាប្រតិបត្តិករគំរូប្រចាំឆ្នាំ២០២០ និងត្រូវបានប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានដោយក្រសួងបរិស្ថាន នៅក្នុងកម្មវិធី«លើកទឹកចិត្តមេត្រីភាពបរិស្ថានឆ្នាំ២០២០» កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ រដ្ឋបាលស្រុកបានធ្វើការងារជាច្រើនពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព ជាពិសេសនៅក្នុងភូមិព្រះដាក់ និងតំបន់សហគមន៍បឹងឈូក។ ទោះជាយ៉ាងណាក៏ដោយ ត្រឹមតែភូមិមួយ និងសហគមន៍មួយមិនទាន់គ្រប់គ្រាន់នោះទេ ហើយភាពជោគជ័យពិតប្រាកដទាមទារឱ្យមានការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ទើបការងារគ្រប់គ្រងបរិស្ថានអាចមាននិរន្តភាពទៅបាន។

លោក ឃឹម ហ្វីណង់ បានបន្ថែមទៀតថា “ការទទួលស្គាល់នៅក្នុងថ្ងៃនេះជាចំណងតភ្ជាប់ទៅនឹងទំនួលខុសត្រូវនៅក្នុងថ្ងៃស្អែក” តែវាត្រឹមតែជាការចាប់ផ្តើមមួយប៉ុណ្ណោះ។ នៅសល់កិច្ចការជាច្រើនទៀតដែលយើងត្រូវបន្តធ្វើរួមគ្នានៅក្នុងក្របខណ្ឌស្រុកទាំងមូល ហើយសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងអស់នឹងចូលរួមឱ្យរឹតតែបានទូលំទូលាយជាមួយរដ្ឋបាលស្រុក និងរដ្ឋបាលភូមិឃុំ ដើម្បីបុព្វហេតុនៃចីរភាពបរិស្ថានរបស់ស្រុកបន្ទាយស្រីទាំងអស់គ្នា »។

ប្រភព៖ អភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់

មតិយោបល់