• 2020-10-26 05:29:37
  • ព័ត៌មាន

ស្អាតគ្មានផ្ទឹម! សម្រស់ប្រាសាទព្រះវិហារ​លើកំពូលភ្នំដងរែក ហ៊ុមព័ទ្ធដោយធម្មជាតិ ប្រៀបបានប្រាសាទសួគ៌

  • 2020-10-26 05:29:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញខ្លួនយ៉ាងអង់អាចនៅលើកំពូលភ្នំដងរែក ប្រាសាទព្រះវិហារ ប្រៀបដូចជាប្រាសាទសួគ៌ដែលប្រកបដោយឫទ្ធានុភាពដ៏អស្ចារ្យលើ​ផែនពសុធា។ ដើម្បទៅទស្សនាប្រាសាទព្រះវិហារ គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៦២ ចេញពីរង្វង់មូលស្រអែម ស្រុកជាំក្សាន្ត ប្រមាណ ២៣គីឡូម៉ែត្រ ទៅកាន់ទីស្នាក់ការអាជ្ញាធរជាតិព្រះវិហារ ដែលស្ថិតនៅជើងភ្នំ។ បន្ទាប់មក ភ្ញៀវទេសចរ​ត្រូវជួលរថយន្ត pick up ជិះកាត់ផ្លូវដ៏ពត់ពែន និងចោតខ្លាំង ប្រមាណ ១៥នាទីទៀត ទើបឡើងទៅដល់កំពូលភ្នំ។

ប្រាសាទព្រះវិហារ ថតពីលើអាកាស

ស្ថិតលើភ្នំដងរែកមានកម្ពស់ ៦២៥ម៉ែត្រ ស្ថាបត្យកម្មដ៏ល្អឯកគ្មានគូផ្ទឹមនេះ ត្រូវបានសាងសង់ឡើងលើផែនសិលា ប្រវែង ៨០០ម៉ែត្រ និងទទឹង ៤០០ម៉ែត្រ ដែលបានចែកជាគោបរៈចំនួន ៥។

ការទស្សនាប្រាសាទសួគ៌នេះ ចាប់ផ្ដើមចេញពីគោបរៈទី៥ ដែលជាសំណង់ដែលមានទំហំតូចជាងគោបរៈដទៃទៀត។ គោបរៈនេះរំលេចទៅដោយក្បាច់ចម្លាក់ដ៏ស្រស់ឆើតឆាយ គួរជាទីទាក់ភ្នែក។

ផ្លូវឡើងទៅកាន់ប្រាសាទព្រះវិហារ

ចង់ដឹងថាប្រាសាទព្រះវិហារស្រស់ស្អាត និងអស្ចារ្យយ៉ាងណានោះ សូមទស្សនា​វីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

មតិយោបល់